×

Toyota ប្រកាស​ប្រមូល​រថយន្ត Raize ត្រឡប់​មកវិញ​នៅ​វៀតណាម​ដោយសារ​បញ្ហា​តំណភ្ជាប់

វៀតណាម៖ ក្រុមហ៊ុន Toyota កំពុងប្រមូលរថយន្ត Raize SUV ចំនួន ១៩១គ្រឿងក្នុងប្រទេសវៀតណាម ដើម្បីជួសជុលតំណផ្សាភ្ជាប់មិនល្អ នៅបូមមុខ។

រថយន្តដែលត្រូវប្រមូលទាំងនេះ ត្រូវបានផលិតនៅក្នុងប្រទេសឥណ្ឌូណេស៊ីនៅចន្លោះថ្ងៃទី ២៩ ខែមីនា ដល់ថ្ងៃទី៨ ខែតុលាឆ្នាំ២០២១ ហើយត្រូវបានលក់អស់។

ការប្រមូលរថយន្តមកវិញ ត្រូវបានចេញផ្សាយ បន្ទាប់ពីមានបញ្ហានៅក្នុងការតភ្ជាប់របាំងមុខ ដែលបង្កឱ្យមានសំឡេង រញ៉េរញ៉ៃ ពេលរថយន្តរលាក់។ ក្នុងករណីដ៏អាក្រក់បំផុត វាអាចផ្តាច់ចេញ និងអាចបណ្តាលឱ្យមានឧបទ្ទវហេតុធំ ទោះបីជាមិនមានការរាយការណ៍ពីបញ្ហាណាមួយមកទល់ពេលនេះក៏ដោយ។

ក្រុមហ៊ុនផលិតរថយន្ត Toyota ក៏បានប្រមូលរថយន្ត Raize SUV ជិត ១៥.០០០ គ្រឿងក្នុងប្រទេសឥណ្ឌូណេស៊ីផងដែរ។

យោងតាមទិន្នន័យ ពីសមាគមអ្នកផលិតរថយន្តវៀតណាម បានឱ្យដឹងថា Toyota បានឈរនៅកំពូលលើការលក់រថយន្តក្នុងត្រីមាសទីមួយ ដោយមានចំនួន ១៨.៦១៥គ្រឿង។ រថយន្ត Raize ត្រូវលក់ចំនួន ១.៦៧១ គ្រឿងក្នុងត្រីមាសទី១ ពោលគឺច្រើនជាងគូប្រជែង Kia ប្រភេទ Sonet (១.៦៥១គ្រឿង)៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង