×
ព័ត៌មានថ្មី
  1. ត្រលប់ទៅរដូវកាលទី៣ ការប្រកួតដែលគ្រឿងផ្សំពណ៌ខ្មៅក្នុងផ្ទះបាយ MasterChef Cambodia (មានវីឌីអូ)
  2. ឱកាសដ៏កម្រ! កម្មវិធី កម្លាំងគោជល់ ដែលទទួលការឧបត្ថម្ភផ្ដាច់មុខដោយ Red Bull នឹងឆ្ពោះទៅកាន់ទីតាំងទីពីរនាចុងសប្ដាហ៍នេះ ទទួលពាក្យនៅសួនមាត់ទន្លេ ក្រុងកំពង់ចាម
  3. ក្រុមបាល់ទាត់ Angkor United លើកពានក្នុងកម្មវិធីប្រកួតដ៏ធំរបស់ Ian Thompson Memorial Tournament ដោយបានបង្ហាញអំពីមនោសញ្ចេតនាបាល់ទាត់ និងភាពជាដៃគូ
  4. លោក ឃួន សំអន សម្រេចក្ដីស្រមៃដ៏អស្ចារ្យ សង់ផ្ទះថ្មី បំពេញបំណងក្រោយក្លាយជាម្ចាស់ជ័យលាភី MasterChef
  5. «សមរភូមិសំណើច» សប្ដាហ៍នេះ ជួបជាមួយការតេស្តសមត្ថភាពពិតៗរបស់ក្រុមផ្ការីកគ្រប់រដូវ ក្នុងការប្រកួតមិត្តភាពជាលើកដំបូង!

ក្រសួងការងារ ណែនាំ​ពី​ការគិតប្រាក់​បន្ថែម​ម៉ោង​សម្រាប់​ការធ្វើការ​នៅ​ថ្ងៃបុណ្យ​ចំថ្ងៃអាទិត្យ

ភ្នំពេញ៖ យោងមាត្រា១៦២ថ្មី នៃច្បាប់ស្តីពីការងារ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ណែនាំដល់ ម្ចាស់ ឬនាយករោងចក្រ សហគ្រាស កម្មករនិយោជិត និងអង្គការវិជ្ជាជីវៈគ្រប់ជាន់ថ្នាក់ទាំងអស់ដែល ស្ថិតក្នុងដែនអនុវត្តនៃច្បាប់ស្តីពីការងារឱ្យបានជ្រាបថា ថ្ងៃឈប់បុណ្យដែលមានប្រាក់ឈ្នួលចំលើថ្ងៃអាទិត្យ មិនត្រូវបានលើកទៅឈប់សម្រាកនៅថ្ងៃបន្ទាប់ឡើយ។

ប្រសិនបើកម្មករនិយោជិត និងនិយោជកឯកភាពគ្ន មកធ្វើការបន្ថែមម៉ោងនៅថ្ងៃឈប់បុណ្យដែលមានប្រាក់ឈ្នួលចំលើថ្ងៃអាទិត្យ នោះនិយោជកត្រូវគិតការធ្វើការបន្ថែមម៉ោងនោះក្នុងអត្រាស្មើនឹង ២០០% (ពីររយភាគរយ) ឬ ២(ពីរ)ដង នៃប្រាក់ឈ្នួលថ្ងៃធ្វើការធម្មតា។

ក្រសួងបានបន្តថា ឧទាហរណ៍កម្មករនិយោជិតម្នាក់មានប្រាក់ឈ្នួលសុទ្ធសាធប្រចាំខែ ២០០ដុល្លារ ក្នុងមួយខែ។ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ ជាថ្ងៃឈប់បុណ្យដែលមានប្រាក់ឈ្នួលចំលើថ្ងៃអាទិត្យ កម្មករ និយោជិតនោះនៅតែទទួលបានប្រាក់ឈ្នួលចំនួន ២០០ដុល្លារ ក្នុងមួយខែដដែល។ ប្រសិនបើ កម្មករនិយោជិតនោះ ស្ម័គ្រចិត្តមកធ្វើការបន្ថែមនៅថ្ងៃឈប់បុណ្យដែលជាថ្ងៃអាទិត្យនោះ កម្មករនិយោជិតត្រូវ ទទួលបានប្រាក់ឈ្នួលបន្ថែមម៉ោងនោះក្នុងអត្រាស្មើនឹង ២០០% (ពីរយភាគរយ) ឬ ២(ពីរ)ដង នៃប្រាក់ឈ្នួល ថ្ងៃធ្វើការធម្មតា។ ដូច្នេះ កម្មករនិយោជិតនោះ ត្រូវទទួលបានប្រាក់ឈ្នួល ២១៥,៣៨ដុល្លារ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង