×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

បេក្ខភាព​ឈានមុខគេ​ក្នុង​ការទិញក្លិប Chelsea ស្ថិត​ក្នុងការ​សម្រេច​ចុងក្រោយ

សេចក្ដីរាយការណ៍បានឱ្យដឹងថា អ្នកដេញថ្លៃឈានមុខគេក្នុងការទិញយកក្លិបតោខៀវ Chelsea គឺលោក Todd Boehly និងក្រុមហ៊ុនរបស់គាត់ ទទួលការឯកភាពពី Premier League ។

វាកើតឡើងចំពេលមានរបាយការណ៍ផ្សេងទៀត ដែលចុះផ្សាយថាលោក Roman Abramovich ម្ចាស់ក្លិបបច្ចុប្បន្ន ទាមទារបំណុលរបស់ក្លិប ១,៦ពាន់លានផោនដែលម្ចាស់ក្លិបបន្ទាប់ ត្រូវសង។

លោក Abramovich ជនជាតិរុស្ស៊ីវ័យ ៥៥ឆ្នាំ បានទទួលទណ្ឌកម្មពីរដ្ឋាភិបាលចក្រភពអង់គ្លេស ក្នុងខែមីនា។ ទ្រព្យសម្បត្តិរបស់គាត់ទាំងអស់ក្នុងប្រទេសអង់គ្លេសត្រូវបានបង្កក ខណៈ Chelsea ត្រូវបានដាក់ឱ្យស្ថិតក្រោមអាជ្ញាបណ្ណកីឡាពិសេស ដើម្បីឱ្យពួកគេធ្វើប្រតិបត្តិការបន្តទៀត។

ទោះជាយ៉ាងណាក៏ដោយ អាជ្ញាបណ្ណនោះផុតសុពលភាពនៅចុងខែឧសភា ឆ្នាំ២០២២។ ក្រុមហ៊ុនអាមេរិក Raine Group ត្រូវបានដាក់ឱ្យទទួលបន្ទុកត្រួតពិនិត្យការដេញថ្លៃ ដែលរកឃើញបេក្ខភាពអ្នកដេញថ្លៃចំនួន៣។

ពួកគេមានដូចជា លោក Sir Martin Broughton, Steve Pagliuca និងលោក Todd Boehly។
ប៉ុន្តែលោក Boehly ត្រូវបានជ្រើសរើសជាបេក្ខភាពដែលឈានមុខគេ នៅនាទីចុងក្រោយ។

Premier League បានធ្វើតេស្តបេក្ខភាពម្ចាស់ថ្មី និងនាយកក្លិបរួចរាល់ផងដែរ។ ឥឡូវនេះ យោងតាមអ្នកសារព័ត៌មាន Rob Draper ការដេញថ្លៃរបស់លោក Boehly មានឧបសគ្គទីពីរ គឺលោក Abramovich ដែលទាមទារបំណុលដែលក្លិបត្រូវសង ១,៦ ពាន់លានផោន។ ការសម្រេចចុងក្រោយ នឹងត្រូវដឹងក្នុងពេលឆាប់ៗនេះ។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង