×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Man City ភ្លាត់​ចុងម៉ោង​ឱ្យ Real Madrid វាយបក​បាន៣គ្រាប់

ក្រុម Manchester City បានធ្លាក់ចេញពីការប្រកួតពានរង្វាន់ Champions League ត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ខណៈក្រុម Real Madrid បានវាយបកនៅចុងម៉ោង ដើម្បីឈានទៅវគ្គផ្ដាច់ព្រ័ត្រ ជួបជាមួយនឹងក្រុម Liverpool នៅទីក្រុងប៉ារីស។

Man City រកបាននាំមុខពីរគ្រាប់នៅមុននាទីទី៩០ បន្ទាប់ពីការស៊ុតរបស់ Riyad Mahrez បន្ថែមលើលទ្ធផល ៤-៣ ជើងទីមួយរបស់ពួកគេ កាលពីសប្តាហ៍មុន។

ប៉ុន្តែអ្វីៗ ក្រឡាប់ចាក់នៅពេលដែល Rodrygo ត្រូវបានប្ដូរចូលសម្រាប់ Real Madrid ។ កីឡាករប្រេស៊ីល បានស៊ុតបញ្ចូលទីនៅនាទីទី៩០ ដែលជាការស៊ុតចំគោលដៅដំបូងរបស់ Real Madrid។ ហើយ ៩០វិនាទីក្រោយមក កីឡាករដដែល បានតាមស្មើដោយការតែតបាល់បញ្ចូលទី ធ្វើឱ្យលទ្ធផលទាំងពីរជើង ៥-៥ ។

ស្ថានភាពនៅកីឡដ្ឋាន Bernabeu មានភាពច្របូកច្របល់សម្រាប់ Man City ដែលគិតថា ពួកគេនឹងឈានទៅវគ្គផ្ដាច់ព្រ័ត្រ Champions League ទៅហើយ។ ខ្សែការពារ Ruben Dias បានបង្កកំហុសទៅលើ Benzema ហើយខ្សែប្រយុទ្ធ Real Madrid បានរ៉ាប់រងការស៊ុតបាល់ប៉េណាល់ទី និងបានស៊ុតបញ្ចូលទីនៅនាទី៩០+៥ ដែលធ្វើឱ្យ Man City រកអ្វីថ្លែងមិនបានឡើយ។ វាជាគ្រាប់បាល់ទី៤៣ របស់ Benzema នៅគ្រប់កម្មវិធីប្រកួតទាំងអស់ក្នុងរដូវកាលនេះ។

ជ័យជម្នះនេះ មានន័យថា Liverpool នឹងត្រូវជួប Real Madrid ដើម្បីសងសឹក កាលពីឆ្នាំ២០១៨ នៅពេលដែលកូនក្រុមរបស់លោក Jurgen Klopp បានរងបរាជ័យក្រោមថ្វីជើងក្រុមមកពីអេស្ប៉ាញដោយលទ្ធផល ៣-១ នៅវគ្គផ្ដាច់ព្រ័ត្រ Champions League ។

សម្រាប់ Man City និងអ្នកចាត់ការ Pep Guardiola នឹងផ្ដោតលើពានរង្វាន់ Premier League ដែលគឺជាគោលដៅតែមួយគត់របស់ពួកគេ ក្នុងរដូវកាលនេះ ដែលអាចឈ្នះបាន។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង