×

Jesse Lingard ដាក់ពាក្យ​សុំចេញ​ពី Man Utd ដោយសារ​ក្លិប​ធ្វើឱ្យខកចិត្ត

Jesse Lingard បានដាក់ពាក្យសុំចេញពីក្លិប Manchester United នៅចុងបញ្ចប់នៃរដូវកាលនេះ បន្ទាប់ពីមានអារម្មណ៍ធុញទ្រាន់ក្នុងអំឡុងពេល ១២ខែកន្លងមកនេះ។

កិច្ចសន្យារបស់ Lingard នឹងផុតសុពលភាពនៅខែមិថុនា ហើយក្លិប Newcastle, AC Milan, Juventus និង Paris St-Germain បានបង្ហាញចំណាប់អារម្មណ៍លើខ្សែបម្រើវ័យ ២៩ឆ្នាំរូបនេះ។ គ្រូបង្វឹកថ្មីរបស់ Manchester United លោក Erik Ten Hag គ្រោងនឹងពិភាក្សាជាមួយកីឡាករអន្តរជាតិអង់គ្លេសអំពីអនាគតរបស់គេ ប៉ុន្តែសាមីខ្លួន បានសម្រេចចិត្តថានឹងមិនបន្តកុងត្រាទៀតទេ ដោយសុំចេញតែម្ដង។

Man Utdបានបដិសេធមិនអនុញ្ញាតឱ្យ Lingard ចូលរួមជាមួយគូប្រជែងកំពូលទាំង៤ ហើយអតីតអ្នកចាត់ការ លោក Ole Gunnar Solskjaer និងអ្នកចាត់ការបណ្តោះអាសន្ន លោក Ralf Rangnick បានសន្យាថា នឹងឱ្យ Lingard បានចូលលេង។ ប៉ុន្តែគេបានលេងក្នុងការប្រកួត Premier League បានតែ២ប្រកួតប៉ុណ្ណោះ នៅរដូវកាលនេះ។

បងប្រុសរបស់ Lingard បានបង្ហោះសារខឹងយ៉ាងខ្លាំងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយត្អូញត្អែរថាបន្ទាប់ពី “២០ឆ្នាំនៃញើសឈាម និងទឹកភ្នែក ពានរង្វាន់ក្នុងស្រុកចំនួន៤ និង ៣គ្រាប់បាល់ក្នុងវគ្គផ្ដាច់ព្រ័ត្រ Cup ” មិនមាន “សូម្បីតែពាក្យលា” សម្រាប់ខ្សែបម្រើរូបនេះ។

Newcastle បានព្យាយាមចុះហត្ថលេខាលើ Lingard កាលពីខែមករា ប៉ុន្តែកីឡាកររូបនេះ មិនប្រាកដអំពីការផ្ទេរទៅក្លិបដែលស្ថិតក្នុងសមរភូមិនៃតំបន់កាត់ចោល នៅពេលនោះ។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង