×

រូបសម្រស់​មិនសំខាន់ ប៉ុន្តែ​ស្ត្រី​ដែល​អាចឆក់​យកបេះដូង​តារា​សម្តែងប្រុស Nine Naphat បាន​សុំត្រឹម​មាន២ចំណុចនេះ​គឺ​គ្រប់គ្រាន់ហើយ

ថៃ៖ បន្ទាប់ពីសម្តែងរឿង Friendzone ជាមួយតារាស្រី Baifern រួចមក តារាសម្តែងទាំង២នេះត្រូវបានអ្នកគាំទ្រផ្គូរផ្គងចង់ឱ្យអ្នកទាំង២ស្រលាញ់គ្នាពិតប្រាកដ។ កន្លងមក Nine និង Baifern តែងបង្ហាញភាពស្និទ្ធស្នាលគ្នានឹងជាខ្លាំងរហូតធ្វើឱ្យអ្នកខ្លះសង្ស័យថា អ្នកទាំង២កំពុងទាក់ទងមើលចិត្តគ្នា ប៉ុន្តែ Baifern ធ្លាប់បានបញ្ជាក់ហើយថា រវាងអ្នកទាំង២ មិនមានទំនាក់ទំនងអ្វីលើសពីការរាប់អានទេ។

ក្រឡេកទៅមើលតារាសម្តែងប្រុស Nine Naphat វិញ លោកក៏បានបញ្ជាក់ក្នុងកម្មវិធីកម្សាន្តមួយកាលពីពេលថ្មីៗនេះផងដែរ ដោយមានពិធីករល្បីឈ្មោះ Kanchai បានសួរសំណួរមួយនេះទៅកាន់លោកថា តើស្ត្រីប្រភេទណាដែលលោកចូលចិត្ត? មិនបង្អង់យូរ Nine បានឆ្លើយប្រាប់ថា លោកចូលចិត្តមនុស្សស្រីដែលមានភាពស្រស់ស្រាយ អ៊ីចឹងនៅពេលដែលយើងរស់នៅជាមួយគ្នា នឹងមិនមានអារម្មណ៍ថាស្ត្រេសឡើយ។

បន្ទាប់ពីឆ្លើយបែបនេះហើយ kanchai ក៏បានសួរបញ្ជាក់ថា តើលោកចូលចិត្តអ្នកដែលមានអាយុតិចជាងខ្លួន ឬយ៉ាងណា? ពេលនោះ Nine ក៏ផ្ទុះសំណើច និងបានឆ្លើយថា អាយុតិចជាង ច្រើនជាង រូបរាង មុខមាត់ កម្ពស់ បែបណាមិនសំខាន់ឡើយ ប៉ុន្តែអ្វីដែលសំខាន់ជាងគេនោះគឺស្ត្រីដែលមានអារម្មណ៍រីករាយស្រស់ស្រាយ ដែលអាចរស់នៅជាមួយគ្នាពោរពេញដោយភាពសប្បាយៗ និងចំណុចមួយទៀតគឺអាចរស់នៅចុះសម្រុងជាមួយម្តាយលោក ប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយ៕

   

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង