×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

៣ក្រុម​លើគេ កំពុង​ប្រជែងគ្នា​ដណ្ដើម​ប្រាក់រង្វាន់​៥០០០ដុល្លារ​ពី​សង្វៀន CBS គុនខ្មែរ

សល់តែ ១ជុំទៀតប៉ុណ្ណោះ ប្រិយមិត្តដែលគាំទ្រសង្វៀន CBS គុនខ្មែរ នឹងបានឃើញក្រុមដែលបានឈ្នះទឹកប្រាក់រង្វាន់ ៥០០០ដុល្លារអាមេរិក ខណៈការប្រកួតជុំទី៣ នឹងចាប់ផ្ដើមនៅថ្ងៃសុក្រ ទី៦ ខែឧសភា ឆ្នាំ២០២២នេះ ជាមួយនឹងការប្រកួតរវាងក្រុម ទន្សោងទក្សិណ និងក្រុម ចចកបស្ចឹម។

គិតត្រឹមជុំទី២ដែលបានធ្វើការប្រកួតចប់កាលពីសប្ដាហ៍មុន យើងបានរកឃើញក្រុមដែលឈរនៅលើកំពូលតារាងទាំង៣ ដែលមានពិន្ទុក្រុមខ្ពស់ រួមមាន ទន្សោងទក្សិណ (៣៩៤,២ពិន្ទុ) ឥន្ទ្រីអាគ្នេយ៍ (៣៩១,៦ពិន្ទុ) និង កញ្ជ្រោងបូព៌ា (៣៩១,៤ពិន្ទុ)។ យ៉ាងណាមិញ ក្រុមដទៃទៀត ក៏មិនទាន់អស់សង្ឃឹមដែរ ដោយត្រូវព្យាយាមយ៉ាងណា វាយស្វែងរកពិន្ទុឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន នៅក្នុងការប្រកួតចុងក្រោយ នៃជុំទី៣នេះ។

សូមជម្រាបថា ពិន្ទុសរុប គឺជាការបូកបញ្ចូលគ្នានៃពិន្ទុទាំង៣ជុំរបស់ក្រុមនីមួយៗ។ ពិន្ទុនេះ បានមកពីចៅក្រមទាំង៥រូប ដែលបានផ្ដល់ជូននៅក្នុងការប្រកួត ដោយបូកពិន្ទុរបស់ចៅក្រមទាំង៥រូប រួចចែកនឹង៥ ដើម្បីស្វែងរកពិន្ទុជាមធ្យមរបស់កីឡាករម្នាក់។ ក្នុងចំណោមក្រុមទាំង៨ នៃ CBS គុនខ្មែរ មានកីឡាករ ២ រូបតំណាងឱ្យក្រុមនីមួយៗ ដូច្នេះ ពិន្ទុមធ្យមរបស់កីឡាករទាំងពីរ ត្រូវបូកបញ្ចូលគ្នាដើម្បីស្វែងរកពិន្ទុរួមក្នុងជុំ។

ថ្ងៃសុក្រនេះ គឺជាការប្រកួតសប្ដាហ៍ទី៩ នៃសង្វៀន CBS គុនខ្មែរ រវាងកីឡាករ ប៊ន ពន្លឹក ជាមួយ ទេព ឧត្តម និង កីឡាករ ឡុង អាឆើត ជាមួយកីឡាករ ថា សារុន។ ប៉ុន្តែ ដោយសារ ថា សារុន មិនអាចប្រកួតបាន នៅសប្ដាហ៍នេះ នឹងមានកីឡាករម្នាក់មកប្រកួតជំនួស។

ចង់ដឹងថា តើលោកគ្រូ វង់ ស៊ីថៃ មានកីឡាកររូបណាមកជំនួស ថា សារុន សម្រាប់ក្រុមចចកបស្ចឹមរបស់គាត់? ហើយតើ លោកគ្រូ ផុន ផាន់ណា នឹងមានយុទ្ធសាស្ត្រអ្វីខ្លះ ដើម្បីផ្ដល់ជូនកូនក្រុម នៃក្រុមទន្សោងទក្សិណរបស់គាត់ ដើម្បីបន្តដណ្ដើមយកជ័យជម្នះសម្រាប់សប្ដាហ៍នេះ?

កុំភ្លេចចូលរួមទស្សនាការប្រកួតសង្វៀន CBS គុនខ្មែរ នៅស្ថានីយទូរទស្សន៍ CTN ឫស្សីកែវ ដោយសេរី ឬទស្សនាការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ CTN និងការ Live នៅលើហ្វេសប៊ុកផេក “ស៊ីប៊ីអេស គុនខ្មែរ – CBS KunKhmer” នៅថ្ងៃសុក្រ ទី៦ ខែឧសភា ឆ្នាំ២០២២ ចាប់ពីម៉ោង៧យប់ដល់៩យប់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង