×

មិននឹកស្មានថា អតីត​តារាសម្តែង Linda Chung ធ្លាប់ទទួល​ការសើចចំអក​នៅកន្លែងធ្វើការ​ពីមុនសោះ

កម្សាន្ត៖ អតីតតារាសម្តែងស្រីរបស់ TVB Linda Chung វ័យ ៣៨ឆ្នាំ បានចាកឆ្ងាយពីសិល្បៈដើម្បីមានពេលវេលាមើលថែគ្រួសារឱ្យបានដិតដល់ ហើយនាងបានធ្វើអន្តោប្រវេសន៍ទៅរស់នៅទឹកដីប្រទេសកាណាដា ជាមួយស្វាមីនាងនៅទីនោះ ដោយពេលនេះអតីតតារាសម្តែងស្រីរូបនេះ ក៏កំពុងពពោះកូនទី៣ផងដែរ។

ទោះជាយ៉ាងណា Linda ក៏មានយូធូបផ្ទាល់ខ្លួនសម្រាប់ថតវីដេអូលេងកម្សាន្តផងដែរ ដោយកាលពីពេលថ្មីៗនេះ នាងបានចែករំលែកប្រវត្តិដែលធ្លាប់ត្រូវបានគេសើចចំអកនៅកន្លែងធ្វើការ កាលនៅក្មេងទៅកាន់អ្នកគាំទ្រឱ្យបានដឹងផងដែរ។ Linda បានឱ្យដឹងថា ពេលនោះដោយសារនាងនៅក្មេងពេក ទើបនាងមិនដឹងថាគួរធ្វើយ៉ាងណានៅពេលដែលត្រូវគេសើចចំអកបែបនេះ។

ប៉ុន្តែ ក្រោយមកទើបនាងទទួលបានបទពិសោធជីវិតបង្រៀននាងឱ្យយល់ដឹងបានជាច្រើន មិនត្រឹមតែប៉ុណ្ណោះ Linda ថែមទាំងបានចែករំលែកវិធីសាស្ត្រដល់អ្នកគាំទ្រថា ប្រសិនជាមាននរណាសើចចំអកឱ្យ យើងគ្រាន់តែញញឹមទៅកាន់អ្នកនោះដោយត្រជាក់ នៅពេលក្រោយៗគេនឹងលែងហ៊ានធ្វើបែបនេះទៀតហើយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង