×

WHO៖ ជំងឺរាតត្បាត​កូវីដ១៩ បាន​សម្លា ប់​មនុស្ស ១៣ទៅ១៧លាននាក់​ក្នុងឆ្នាំ២០២០-២១

ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក (WHO) បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែឧសភា ថា ជំងឺរាតត្បាតកូវីដ១៩ បានសម្លាប់មនុស្សពី ១៣,៣ ទៅ ១៦,៦លាននាក់ក្នុងឆ្នាំ ២០២០ និង ២០២១ ពោលគឺកើនឡើងដល់ ៣ដងនៃចំនួនអ្នកស្លាប់ដែលត្រូវបានកត់ត្រាជាផ្លូវការ។

ការប៉ាន់ស្មានដែលរង់ចាំជាយូរមកហើយរបស់អង្គការសុខភាពពិភពលោកអំពីចំនួនអ្នកស្លាប់សរុបដែលបណ្តាលមកពីជំងឺរាតត្បាតរាតត្បាតកូវីដ១៩ រួមទាំងការបាត់បង់ជីវិតដោយសារផលប៉ះពាល់របស់វា បានផ្ដល់នូវតួលេខផ្លូវការមួយ លើផលប៉ះពាល់ដ៏ខ្លាំងនៃវិបត្តិនេះ។

តួលេខនេះ ផ្តល់នូវរូបភាពជាក់ស្តែងបន្ថែមទៀតអំពីជំងឺរាតត្បាតដ៏អាក្រក់បំផុត ក្នុងរយៈពេលមួយសតវត្ស ដែលយោងទៅតាមការប៉ាន់ស្មានកាលពីថ្ងៃព្រហស្បតិ៍ វាបានសម្លាប់មនុស្សប្រហែល ១ នាក់ក្នុងចំណោម ៥០០ នាក់នៅទូទាំងពិភពលោក ហើយបន្តឆក់យកជីវិតរាប់ពាន់នាក់ក្នុងមួយសប្តាហ៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង