×

IU តារាចម្រៀង​ដែល​ត្រូវបាន​ទទួលស្គាល់​ពី​មនុស្សគ្រប់គ្នា​ថា​ជាវីរនារី​ដែល​មានចិត្ត​បុណ្យបំផុត

កូរ៉េខាងត្បូង៖ IU ត្រូវបានអ្នកគាំទ្រ ក៏ដូចជាមិត្តរួមសិល្បៈជាច្រើនទទួលស្គាល់ថា នាងជាតារាស្រីមួយរូបដែលមានបេះដូងបរិសុទ្ធបំផុត។ IU ជាតារាស្រីមួយរូបដែលតែងបរិច្ចាគទៅមណ្ឌលកុមារកំព្រារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០១៥មកម្ល៉េះ ហើយទឹកប្រាក់ដែលនាងបានជួយក្នុងមួយឆ្នាំៗមានចំនួនច្រើនសន្ធឹកដែលជាក់ស្តែងកាលពីឆ្នាំ២០២១ កន្លងទៅ IU បានបរិច្ចាគប្រាក់ផ្ទាល់ខ្លួនរហូតដល់ទៅ ១៦៨,៥៦០ដុល្លារឯណោះទៅដល់កុមារកំព្រា។

មិនត្រឹមតែចំពោះកុមារប៉ុណ្ណោះទេ ប៉ុន្តែនាងក៏បានផ្តោតលើអ្នកជំងឺមហារីក ក៏ដូចជាគ្រួសារដែលអាចរកប្រាក់ចំណូលបានទាបផងដែរ។ អ្វីដែលកាន់តែធ្វើឱ្យតារាស្រីរូបនេះទទួលបានការគាំទ្រ និងចូលចិត្តកាន់តែខ្លាំងពីមនុស្សជុំវិញខ្លួននោះ គឺនាងតែងឱនលំទោនជាមួយគ្រប់គ្នា ជាពិសេសសូម្បីតែសិស្សប្អូនស្រករក្រោយក៏ IU មិនដែលប្រកាន់ឥរិយាបថឆ្មើងឆ្មៃដាក់ឡើយ។

ដោយសារតែបែបនេះហើយទើបក្រៅពីអ្នកគាំទ្រហើយ សូម្បីតែអ្នកគ្រប់គ្រងផលិតកម្មក៏សរសើរពីទឹកចិត្តរបស់តារាស្រីរូបនេះដែលតែងជួយមនុស្សគ្រប់គ្នាដោយគ្មានលក្ខខណ្ឌ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង