លោក Mikel Arteta បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីរយៈពេល ២ឆ្នាំដើម្បីនៅតែជាអ្នកចាត់ការទូទៅរបស់ Arsenal រហូតដល់ចុងបញ្ចប់នៃរដូវកាល២០២៤-២៥។
Arsenal បានធ្វើសេចក្តីប្រកាសនៅថ្ងៃសុក្រ ទី៦ ខែឧសភានេះ ខណៈលោក Arteta នៅសល់ពេល ១២ ខែក្នុងកុងត្រាបច្ចុប្បន្ន បន្ទាប់ពីការមកដល់កាលពីខែធ្នូ ឆ្នាំ២០១៩។
ក្លិបបានធ្វើការប្រកាសពីការចុះកុងត្រាថ្មី របស់អ្នកចាត់ការទូទៅក្រុមបាល់ទាត់នារី Arsenal លោក Jonas Eidevall ដែលបានបន្តកិច្ចសន្យារបស់គាត់រហូតដល់ចុងបញ្ចប់នៃយុទ្ធនាការ២០២៣-២៤ បន្ទាប់ពីចូលរួមនៅដើមរដូវកាលនេះ។
បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មី លោក Arteta មានឆន្ទៈក្នុងការនាំ Arsenal វិលត្រឡប់ទៅកាន់ចំណាត់ថ្នាក់កំពូលទាំង៤ ជាលើកដំបូងក្នុងរយៈពេល ៦ឆ្នាំ។
Arsenal មិនបានបញ្ចប់នៅចំណាត់ថ្នាក់កំពូលទាំង៤ ចាប់តាំងពីរដូវកាល២០១៥-១៦ ហើយបច្ចុប្បន្ន កំពុងឈរនៅលេខ ៤ដោយមាន ២ពិន្ទុលើក្រុម Tottenham Hotspur ខណៈសល់ ៤ប្រកួតទៀត។
កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕