តៃវ៉ាន់៖ អតីតស្វាមីរបស់តារាសម្តែងស្រី Babie Hsu រងការបាក់មុខមិនស្ទើរចំពោះមុខមនុស្ស ២ម៉ឺននាក់ ខណៈពេលកំពុង Live លក់សាច់គោដែលក្រុមហ៊ុនលោកនាំចូលសុខៗ ស្រាប់តែឈឺពោះបន្ទាប់ពីលោកញ៉ាំហើយ។
Wang Xiaofei បាន Live លក់ដោយលោកបានចម្អិនស៊ុបស៊ីឈ័ន បន្ទាប់មកក៏ដាក់សាច់គោនោះចូល និងញ៉ាំក្នុងការ Live ដើម្បីទាក់ទាញការចាប់អារម្មណ៍អ្នកកំពុងទស្សនាឱ្យទិញសាច់គោរបស់លោក។ ផ្ទុយទៅវិញ អ្វីៗមិនដូចការគិតឡើយ ខណៈពេលដែល Wang Xiaofei កំពុងបញ្ញែមទស្សនិកជនសុខៗ ស្រាប់តែលោកយកដៃក្តោបពោះ ថែមទាំងរត់ទៅបន្ទប់ទឹក ៣-៤ដងទៀតផង ធ្វើឱ្យអ្នកកំពុងទស្សនាបានចោទសំណួរលើផលិតផលរបស់លោកមានបញ្ហា ឬយ៉ាងណា។
ទោះជាយ៉ាងណា Wang បានអះអាងថា នេះគ្រាន់តែជារឿងចៃដន្យប៉ុណ្ណោះ ដោយសារលោកមិនស្រួលខ្លួនតាំងពីយប់ម្ល៉េះ។ Wang ហ៊ានធានាថា ផលិតផលរបស់លោកមានគុណភាពល្អ ម្យ៉ាងទៀតការ Live លើ Douyin មានច្បាប់តឹងរ៉ឹងណាស់ ប្រសិនផលិតផលដែលមានគុណភាពទាប និងនាំឱ្យមានបញ្ហានោះ តាមគោលការណ៍ត្រូវសងអតិថិជនវិញគុណ៩។ ដូចនេះ លោកបានធានាសងប្រាក់ដើមវិញគុណ៩ ប្រសិនអតិថិជនញ៉ាំហើយមានបញ្ហា ៕