×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Edinson Cavani ថា​បើបានដឹងថា Ronaldo មក Man Utd ខ្លួន​ប្រហែល​រកក្លិបថ្មី​ហើយ

Edinson Cavani បានបង្ហើបថា គាត់ចង់ចាកចេញពី Manchester United ប្រសិនបើគាត់បានដឹងថា Cristiano Ronaldo នឹងមកដល់កីឡដ្ឋាន Old Trafford ។

កាលពីខែសីហា Man Utd បានធ្វើការសម្រេចចិត្តចុះហត្ថលេខាលើអតីតកីឡាករឆ្នើមរបស់ពួកគេ។ Cavani បានយល់ព្រមបន្តនៅ Man Utd ដោយសារគិតថា អាចលេងក្នុងជម្រើស១១នាក់ដំបូងជាទៀងទាត់។

Cavani បានសារភាពប្រាប់សារព័ត៌មាន ESPN ថា៖ “និយាយតាមត្រង់ ពេលដែលវាកើតឡើង ខ្ញុំគិតថាវាល្អដែល Manchester United បានចុះហត្ថលេខាលើ Cristiano ប៉ុន្តែការដឹងអំពីពិភពបាល់ទាត់នាពេលបច្ចុប្បន្ននេះ រឿងដំបូងដែលខ្ញុំបានធ្វើគឺទូរសព្ទទៅបងប្រុសរបស់ខ្ញុំ (Fernando Guglielmone ដែលជាភ្នាក់ងាររបស់ខ្លួន) ហើយនិយាយថា៖ Fernando ប្រសិនបើរឿងនេះបានកើតឡើងមួយសប្តាហ៍មុន ខ្ញុំនឹងស្នើឱ្យឯងស្វែងរកក្លិបថ្មីសម្រាប់ខ្ញុំ”។

“នោះមិនមែនដោយសារតែខ្ញុំមិនចង់លេងជាមួយ Cristiano Ronaldo ទេ ពិតណាស់ ខ្ញុំមានឱកាសជួបគាត់ គាត់ជាកីឡាករអាជីព និងស៊ុតបញ្ចូលទីបានច្រើនគ្រាប់។”

“វាគឺការយល់ដឹងអំពីស្ថានភាព។ មិនមែនដោយសារតែខ្ញុំបាត់បង់តំណែងរបស់ខ្ញុំនៅ Manchester នោះទេ ប៉ុន្តែដោយសារតែមានរឿងជាច្រើន នៅក្នុងកីឡាបាល់ទាត់នាពេលបច្ចុប្បន្ននេះ ដោយការនៅជាមួយគ្រូបង្វឹកផ្សេងទៀត គឺអ្វីៗនឹងមានភាពខុសប្លែកជាងច្រើនឆ្នាំកន្លងទៅ”។

Cavani គ្រោងនឹងចាកចេញពី Man Utd នៅពេលដែលកិច្ចសន្យារបស់គាត់ ផុតសុពលភាពនៅចុងបញ្ចប់នៃរដូវកាលនេះ ហើយកំពុងសម្លឹងមើលការបន្តនៅក្នុងទ្វីបអឺរ៉ុប បើទោះបីជាមានពាក្យចចាមអារ៉ាមជាច្រើនអំពីការផ្លាស់ទៅលេងនៅក្លិប Boca Juniors ក្នុងប្រទេសអាហ្សង់ទីនក៏ដោយ។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង