×
ព័ត៌មានថ្មី
  1. ត្រលប់ទៅរដូវកាលទី៣ ការប្រកួតដែលគ្រឿងផ្សំពណ៌ខ្មៅក្នុងផ្ទះបាយ MasterChef Cambodia (មានវីឌីអូ)
  2. ឱកាសដ៏កម្រ! កម្មវិធី កម្លាំងគោជល់ ដែលទទួលការឧបត្ថម្ភផ្ដាច់មុខដោយ Red Bull នឹងឆ្ពោះទៅកាន់ទីតាំងទីពីរនាចុងសប្ដាហ៍នេះ ទទួលពាក្យនៅសួនមាត់ទន្លេ ក្រុងកំពង់ចាម
  3. ក្រុមបាល់ទាត់ Angkor United លើកពានក្នុងកម្មវិធីប្រកួតដ៏ធំរបស់ Ian Thompson Memorial Tournament ដោយបានបង្ហាញអំពីមនោសញ្ចេតនាបាល់ទាត់ និងភាពជាដៃគូ
  4. លោក ឃួន សំអន សម្រេចក្ដីស្រមៃដ៏អស្ចារ្យ សង់ផ្ទះថ្មី បំពេញបំណងក្រោយក្លាយជាម្ចាស់ជ័យលាភី MasterChef
  5. «សមរភូមិសំណើច» សប្ដាហ៍នេះ ជួបជាមួយការតេស្តសមត្ថភាពពិតៗរបស់ក្រុមផ្ការីកគ្រប់រដូវ ក្នុងការប្រកួតមិត្តភាពជាលើកដំបូង!

លោក Todd Boehly ទិញ​បាន Chelsea ក្នុង​កិច្ចព្រមព្រៀង​តម្លៃ៤ពាន់លានផោន

លោក Todd Boehly និងក្រុមហ៊ុនរបស់គាត់ បានឈ្នះក្នុងការដេញថ្លៃដើម្បីទិញ Chelsea យកមកគ្រប់គ្រង ក្នុងកិច្ចព្រមព្រៀងដែលអាចមានតម្លៃរហូតដល់ ៤ពាន់លានផោន។

យោងតាមកាសែត The Daily Telegraph សហម្ចាស់ក្រុមកីឡាប៉េសប៊ល LA Dodgers នៅអាមេរិក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីទិញក្លិបបាល់ទាត់នៃក្របខណ្ឌ Premier League និងបញ្ចប់ការកាន់កាប់រយៈពេល ១៩ឆ្នាំរបស់មហាសេដ្ឋីរុស្ស៊ី Roman Abramovich ។

កិច្ច ព្រម ព្រៀង នេះ ស្ថិត ក្រោម ការ យល់ព្រម ពី ស្ថាប័ន Premier League និង រដ្ឋាភិបាលចក្រភព អង់គ្លេស។ លោក Boehly នឹងបញ្ចប់កិច្ចព្រមព្រៀងមុនដំណាច់ខែនេះ ដោយអាជ្ញាបណ្ណប្រតិបត្តិការពិសេសរបស់ Chelsea នឹងផុតសុពលភាពនៅថ្ងៃទី៣១ ឧសភា។

ក្រុមរបស់លោក Boehly បានឈ្នះការដេញថ្លៃ កាលពីថ្ងៃសុក្រសប្តាហ៍មុន បើទោះបីជាមានការចាប់អារម្មណ៍ពីមហាសេដ្ឋីអង់គ្លេសលោក Sir Jim Ratcliffe ក៏ដោយ។ ក្រុមរបស់ Boehly រួមមានអ្នកជំនួញរួម Hansjorg Wyss, Mark Walker និង Jonathan Goldstein ។

នៅសប្តាហ៍នេះ Chelsea បានចេញសេចក្តីថ្លែងការណ៍មួយក្នុងនាមលោក Abramovich ដោយទទូចថា មហាសេដ្ឋីរុស្ស៊ី មិនបានទាមទារសំណងទឹកប្រាក់ចំនួន ១,៦ពាន់លានផោន ដែលគាត់បានផ្តល់ឱ្យក្លិប Chelsea នោះទេ។ លោក Abramovich បានដាក់លក់ Chelsea កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ ដោយសារតែប្រតិបត្តិការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន។

សេដ្ឋីអាយុ ៥៥ឆ្នាំរូបនេះ ត្រូវបានដាក់ទណ្ឌកម្មដោយរដ្ឋាភិបាលចក្រភពអង់គ្លេសកាលពីថ្ងៃទី១០ ខែមីនា ដោយនាយករដ្ឋមន្ត្រីអង់គ្លេស បានអះអាងថា លោក Abramovich មានទំនាក់ទំនងជាមួយលោកប្រធានាធិបតីរុស្ស៊ី។

លោក Abramovich បានគ្រប់គ្រងក្លិប Chelsea អស់រយៈពេល ១៩ឆ្នាំដោយបានជួយជ្រោមជ្រែងឱ្យក្លិបនៅទីក្រុងឡុងដ៍ ឈ្នះពានរង្វាន់ចំនួន ២១ ។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង