×

កក្រើក! កម្មវិធីថ្មី “Saturday Night Live” Let’s Party របស់ CTN នឹង​ផ្ដល់​ការកម្សាន្ត​គ្រប់​រសជាតិ​ជូន​ទស្សនិកជន​នៅឆ្នាំនេះ

នៅខែឧសភានេះ ក្រុមហ៊ុន CBS នឹងពាំនាំនូវកម្មវិធីថ្មីមួយទៀត ដើម្បីបម្រើការកម្សាន្តរបស់ទស្សនិជកគ្រប់ស្រទាប់វណ្ណៈ ជាពិសេសយុវវ័យ តាមរយៈកម្មវិធី “Saturday Night Live” Let’s Party នៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង៧យប់តទៅ។

កម្មវិធី “Saturday Night Live” Let’s Party នឹងនាំមកជូននូវការកម្សាន្តគ្រប់រសជាតិដែលមិនធ្លាប់មាននៅកម្ពុជា ដើម្បីធ្វើឱ្យថ្ងៃចុងសប្ដាហ៍របស់លោកអ្នក ប្រកបដោយអត្ថន័យមិនអាចបំភ្លេចបាន។

“Saturday Night Live” Let’s Party មានកម្មវិធីពិសេសៗដូចជា៖ ការសម្ដែងតន្ត្រីដ៏ជក់ចិត្តនិងមិនអាចបំភ្លេចបាន, ការបង្ហាញម៉ូតគ្មានដែនកំណត់ កំប្លែងដែលមិនធ្លាប់មានពីមុនដោយជួបជាមួយលោកពូ ចាប ចៀន និងការ Remix បទចម្រៀងពី DJ ល្បីៗ។

កំពូលតារាបង្ហាញម៉ូត គង់កា ម្ចាស់ជ័យលាភីកំពូលតារាបង្ហាញម៉ូតកម្ពុជា នឹងនាំមកជូននូវកំពូលតារាបង្ហាញម៉ូតជាច្រើនរូបនៅក្នុងកម្មវិធី “Saturday Night Live” Let’s Party ។

លោក BIG បានបង្ហើបថា លោកនឹងជជែកជាមួយតារាល្បីៗ នៅក្នុងវគ្គ This and That ក្នុងកម្មវិធី “Saturday Night Live” Let’s Party ផងដែរ។

កម្មវិធីដ៏អស្ចារ្យនេះ ចាប់ផ្ដើមពីថ្ងៃសៅរ៍ ទី១៤ ខែឧសភា ឆ្នាំ២០២២ តទៅ នៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង