×

ដើមកំណើត​របស់ កំប្លោក នៅឆ្ងាយពី​កម្ពុជា​ខ្លាំងណាស់

យោងតាមក្រុមការងារអង្គការអច្ឆរិយភាពនៃទន្លេមេគង្គ បានឱ្យដឹងថា កំប្លោក គឺជារុក្ខជាតិទឹកដែលមានដើមកំណើតនៅអាងទន្លេអាម៉ាហ្សូន នៃទ្វីបអាមេរិកខាងត្បូង ប៉ុន្តែឥឡូវនេះវាបានរីករាលដាល ពាសពេញពិភពលោក ហើយត្រូវបានគេចាត់ទុកថាជារុក្ខជាតិដែលរាតត្បាតវាទទីបំផុតរបស់ពិភពលោក។

កំប្លោក អាចគ្របដណ្តប់លើផ្លូវទឹកយ៉ាងក្រាស់ បិទផ្លូវចរាចរណ៍ទូក និងធ្វើឱ្យស្ទះសំណាញ់នេសាទ។ អ្នកភូមិនៅបឹងទន្លេសាបនៃប្រទេសកម្ពុជា បានរកឃើញការប្រើប្រាស់ប្រកបដោយភាពច្នៃប្រឌិត ដោយកែច្នៃរុក្ខជាតិរាតត្បាតនេះដោយការប្រមូល និងសម្ងួតដើមវា ដើម្បីច្នៃពួកវាទៅជារបស់របរប្រើប្រាស់ដ៏ស្រស់ស្អាត។

ទោះជាយ៉ាងណាក៏ដោយ រុក្ខជាតិបំផ្លាញនេះនៅតែបន្តរីករាលដាលពាសពេញនៅក្នុងផ្លូវទឹកនៃអាងទន្លេមេគង្គ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង