សិង្ហបុរី៖ ស្រីស្អាតម្នាក់កំពុងទទួលរងពាក្យរិះគន់មិនសំចៃមាត់បន្ទាប់ពីរូបភាពដែលនាងទៅអង្គុយមើលកុនក្នុងរោងភាពយន្ត ព្រមទាំងមានចំណីមួយចំនួនទៅជាមួយផងនោះ បានក្លាយជាទីពង្រាយសំរាមយ៉ាងកខ្វក់ដែលមានទាំងកញ្ចប់នំចំណី ស្រាក្រហមរាយប៉ាយក្រោមកៅអី ថែមទាំងប្រលាក់ពេញកន្លែងអង្គុយទៀតផង។
រូបភាពរបស់ស្ត្រីរូបនោះត្រូវបានចែករំលែកក្នុងបណ្តាញសង្គមហ្វេសប៊ុកដែលមានឈ្មោះថា “Complaint Singapore group” កាលពីព្រឹកថ្ងៃទី០៦ ខែឧសភានេះដោយនារីរូបនោះបានបង្ហាញចរិតគួរឱ្យអាម៉ាសនៅរោងភាពយន្ត Tampines Plaza កាលពីរាត្រីថ្ងៃព្រហស្បតិ៍។
រូបភាពមួយនោះបានធ្វើឱ្យអ្នកចូលរួមមតិដែលមានម្តាយជាអ្នកអនាម័យធ្វើការនៅរោងភាពយន្តបានរៀបរាប់ថា៖ “ម្តាយរបស់ខ្ញុំធ្វើការជាអ្នកបោសសម្អាតនៅក្នុងរោងភាពយន្ត ការងាររបស់គាត់មិនងាយស្រួលឡើយដោយសារជួបមនុស្សប្រភេទនេះ ខ្ញុំសង្ឃឹមថាគ្រប់គ្នាអាចធ្វើអ្វីឱ្យបានល្អជាងនេះដើម្បីអ្នកសម្អាតមានភាពងាយស្រួលក្នុងការងាររបស់ពួកគាត់”។
គួរបញ្ជាក់ដែរថា ទន្ទឹមនឹងគ្រប់គ្នាមានការខឹងចំពោះឥរិយាបថរបស់ស្ត្រីខាងលើ បានធ្វើឱ្យអ្នកខ្លះមានការរំពឹងថា ខាងរោងភាពយន្តអាចដំឡើង កាមេរ៉ាសុវត្ថិភាពដើម្បីបង្ហាញព័ស្តុតាងដល់ជនដែលប្រព្រឹត្តបែបនេះ៕