×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ប៊ន ពន្លឹក ផ្ដួលទេព ឧត្តម ឱ្យសន្លប់ ខណៈឡុង អាឆើត ឈ្នះ​កីឡាករបម្រុង ឈាន​ទៅដណ្ដើម​ប្រាក់រង្វាន់ និង​វគ្គបន្ត

ក្រុមទន្សោងទក្សិណ របស់លោកគ្រូ ផុន ផាន់ណា បន្តភាពមិនស្គាល់ពាក្យថាចាញ់ នៅក្នុងវគ្គសន្សំពិន្ទុ សង្វៀនប្រដាល់ CBS គុនខ្មែរ ខណៈកីឡាករ ប៊ន ពន្លឹក បានទាត់គូប្រកួតឱ្យសន្លប់ទឹក២ មុនមិត្តរួមក្រុមរបស់គេ ពោលគឺ កីឡាករ ឡុង អាឆើត បានផ្ដួលគូប្រកួតដោយការសម្រេចរបស់ចៅក្រមទាំង៥រូបជាឯកច្ឆន្ទ ក្នុងការប្រកួតជុំទី៣ សប្ដាហ៍ទី៩ ចុងសប្ដាហ៍កន្លងទៅ។

ក្នុងប្រភេទទម្ងន់ ៥៤គីឡូក្រាម ប៊ន ពន្លឹក បានប្រើប្រាស់ក្បាច់បត់ទាត់របស់ខ្លួន ដើម្បីឱ្យអាជ្ញាកណ្ដាល ចូលទៅរាប់ទៅលើ ទេព ឧត្តម ចំនួន ៣ដង និងជាចុងក្រោយបានសម្រេចបញ្ឈប់ការប្រកួត ដោយផ្ដល់ជ័យជម្នះជាលើកទី៣ សម្រាប់កីឡាករមកពីក្រុមទន្សោងទក្សិណ។ ទេព ឧត្តម មកពីក្រុមចចកបស្ចឹម មិនអាចស៊ូនឹងកម្លាំងជើងដ៏ធ្ងន់របស់ ពន្លឹក បានទេ ធ្វើឱ្យរូបគេ ប្រឈមមុខនឹងការធ្លាក់ចេញពីកម្មវិធីត្រឹមវគ្គនេះ បន្ទាប់ពីឈ្នះ១ និងចាញ់២ ក្នុងចំណោមការប្រកួតទាំង៣ ក្នុងពូល A។

ប៊ន ពន្លឹក បានធានាកៅអីនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយត្រូវជួបកីឡាករលេខ២ ក្នុងពូល B ដែលនឹងត្រូវធ្វើការប្រកួតនៅសប្ដាហ៍បន្តបន្ទាប់។

ចំណែកការប្រកួតមួយគូទៀត ក្នុងប្រភេទទម្ងន់ ៥៧គីឡូក្រាម កីឡាករ ឡុង អាឆើត បានតតាំងនឹងកីឡាករ សូត្រ សុឃឹម ដែលត្រូវមកប្រកួតជំនួសឱ្យកីឡាករ ថា សារុន សម្រាប់ក្រុមរបស់លោកគ្រូ វង្ស ស៊ីថៃ ដែលមានបញ្ហាសុខភាពមិនអាចចូលរួមប្រកួតជុំទី៣នេះបាន។ យ៉ាងណាមិញ សូត្រ សុឃឹម ស្វែងរកបានត្រឹមតែ ១ពិន្ទុប៉ុណ្ណោះ សម្រាប់ថា សារុន ដើម្បីឱ្យឈរចំណាត់ថ្នាក់លេខ២ ក្នុងពូល A ដោយឈ្នះ ២ និងចាញ់ ១ មាន ៧ពិន្ទុ តាមពីក្រោយ ឡុង អាឆើត ដែលមាន ៩ពិន្ទុពេញ។ ទាំង ឡុង អាឆើត និង ថា សារុន នឹងត្រូវឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ សង្វៀន CBS គុនខ្មែរ។

CBS គុនខ្មែរ ផ្សាយផ្ទាល់រៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ៧យប់ដល់ ៩យប់ នៅលើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុកផេក “ស៊ីប៊ីអេស គុនខ្មែរ – CBS KunKhmer” ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង