×

ពិព័រណ៍​ម្ហូបអាហារ​ដ៏ធំ នឹង​ត្រូវ​រៀបចំ​នៅ​ក្រុងព្រះសីហនុ នៅថ្ងៃ១៣-១៥ ឧសភានេះ

ព្រះសីហនុ៖ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ នឹងរៀបចំឱ្យមានជាពិព័រណ៍ម្ហូបអាហារ នៅទីលានសម្ដេចតេជោ (ពយ តាមូង) ចាប់ពីថ្ងៃទី១៣ ដល់ ១៥ ខែឧសភា ឆ្នាំ២០២២នេះ ព្រមទាំងរៀបចំឱ្យមានការប្រណាំងកង់ ដើម្បីទាក់ទាញទេសចរជាតិនិងអន្តរជាតិ មកលេងកម្សាន្តក្រុងព្រះសីហនុ។

លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានបញ្ជាក់យ៉ាងដូច្នេះ ក្នុងកិច្ចប្រជុំស្ដីពីការរៀបចំពិព័រណ៍ម្ហូបអាហារ និងការប្រណាំងកង់ ដើម្បីលើកកម្ពស់សោភណភាពបរិស្ថានក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២។

លោកប្រធានមន្ទីរទេសចរណ៍ បានបញ្ជាក់ថា មានស្តង់ចូលរួមតាំងពិព័រណ៍មានចំនួន ១៣៥ស្តង់ ក្នុងនោះមាន ស្តង់ម្ហូបអាហារចម្អិនភ្លាមៗ ចំនួន៥០ស្តង់ ស្តង់អាហាររបស់សណ្ឋាគារចម្អិនស្រាប់១៨ ស្តង់ភេសជ្ជៈ ១៣ស្ដង់ ស្តង់ផលិតផលក្នុងស្រុក២៥ស្ដង់ ស្តង់សហគមន៍ទេសចរណ៍៩ស្ដង់ ស្តង់វត្ថុ អនុស្សាវរីយ១៥ស្ដង់ និងស្ដង់និស្សិត៥ស្ដង់។

លោកបន្តថា ការរៀបចំព្រឹត្តការណ៍ប្រណាំងកង់ចម្ងាយផ្លូវ ១៥គីឡូម៉ែត្រ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ដែលមានកីឡាករ កីឡាការិនីចូលរួមសរុបចំនួន ១៣១នាក់ជ្រើស រើសជើងឯកជ័យលាភីចំនួន ៥នាក់ ដើម្បីបង្ហាញពីការលើកកម្ពស់ សោភណភាព បរិស្ថានក្រុងព្រះសីហនុដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង