កំពត៖ លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅស្រុកកំពង់ត្រាច ខេត្តកំពត ទាំងយប់ធ្វើឱ្យមហាជនមានក្តីបារម្ភជាខ្លាំង។ ទោះជាយ៉ាងណា ពេលនេះមរតកមនុស្សរស់ លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ បានធូរស្បើយខ្លះហើយ បន្ទាប់ពីមានការស្វះស្វែងជួយពីក្រុមគ្រូពេទ្យយ៉ាងសស្រាក់សស្រាំ។
បន្ទាប់ពីទទួលបានដំណឹងចូលមន្ទីរពេទ្យរបស់លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ លោកស្រី ភឿង សក្ខណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចាត់អ្នកតំណាងឱ្យចុះសួរសុខទុក្ខលោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ និងបានពាំនាំថវិកាមួយចំនួន ដើម្បីជូនលោកព្រឹទ្ធាចារ្យដើម្បីដោះស្រាយបន្ទុកចំណាយថ្លៃសម្រាកព្យាបាលផងដែរ។
ជាមួយគ្នានេះ មហាជនជាច្រើនដែលបានស្គាល់ និងគោរពស្រលាញ់មរតកមនុស្សរស់ លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ក៏បាននាំគ្នាជូនពរឱ្យលោកឆាប់ជាសះស្បើយ និងមានសុខភាពល្អកុំឱ្យមានជំងឺមកបៀតបៀនផងដែរ៕