×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Man City ទំនង​ជាប្រកាស​ពី​ការចុះហត្ថលេខា​លើ Haaland នៅពេលឆាប់ៗនេះ

ការផ្ទេររបស់ខ្សែប្រយុទ្ធ Erling Haaland ពីក្លិប Borussia Dortmund ទៅកាន់ Manchester City ក្នុងតម្លៃ ៦៣លានផោន នឹងត្រូវប្រកាសយ៉ាងឆាប់បំផុតនៅចុងសប្តាហ៍នេះ។ នេះបើយោងតាមការចុះផ្សាយរបស់ Daily Mail ។

ខ្សែប្រយុទ្ធន័រវែសវ័យ ២១ឆ្នាំរូបនេះ នឹងអាចចូលរួមជាមួយក្រុមរបស់អ្នកចាត់ការ Pep Guardiola សម្រាប់ Pre-season Tour ។ សេចក្ដីរាយការណ៍ដដែល បានឱ្យដឹងថា កាលពីខែមុន Man City បានយល់ព្រមលក្ខខណ្ឌជាមួយអ្នកតំណាងរបស់ Haaland ហើយគេ នឹងក្លាយជាកីឡាករដែលមានប្រាក់ខែខ្ពស់បំផុតនៅ Premier League ច្រើនជាង ៥០ម៉ឺនផោនក្នុងមួយសប្តាហ៍ ដោយចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៥ឆ្នាំ។

ការចរចារវាង Man City និង Dortmund ត្រូវបានធ្វើឡើងយ៉ាងរលូន ហើយក្លិបនៅក្របខណ្ឌ Bundesliga នឹងទទួលបាន ៦៣លានផោន សម្រាប់ការអនុញ្ញាតឱ្យ Haaland ចាកចេញ។

Haaland គឺជាអ្នករកគ្រាប់បាល់បានច្រើនជាងគេបំផុតក្នុងពិភពបាល់ទាត់ ហើយបានស៊ុតបាល់បញ្ចូលទីបាន ៨៥គ្រាប់ក្នុងការបង្ហាញខ្លួន ៨៨ប្រកួត សម្រាប់ Dortmund ក្នុងអំឡុងពេល ២ឆ្នាំកន្លះនៅទីនោះ។

ការប្រកួតចុងក្រោយរបស់ Haaland សម្រាប់ក្លិបនៅអាល្លឺម៉ង់ អាចនឹងធ្វើឡើងនៅថ្ងៃសៅរ៍នៅក្នុងដី ទល់នឹង Hertha Berlin ។ គេអាចបង្ហាញខ្លួនជាលើកដំបូងនៅ Man City ក្នុងអំឡុងពេល Pre-season នៅសហរដ្ឋអាមេរិក មុនបើករដូវកាល ជាមួយនឹងការប្រកួតជាមួយក្រុមម៉ិកស៊ិក Club America ដែលគ្រោងធ្វើនៅថ្ងៃទី២១ ខែកក្កដា នៅទីក្រុងហ៊ូស្តុន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង