×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

WHO ព្រមាន​ពី​មេរោគ​បំប្លែងខ្លួនថ្មី ៣ប្រភេទ​របស់​អូមីក្រុង

ថៃ៖ មជ្ឈមណ្ឌលវេជ្ជសាស្ត្រនៃមន្ទីរពេទ្យ Ramathibodi (CMG) នៅប្រទេសថៃ បាននិយាយថា អង្គការសុខភាពពិភពលោក (WHO) បានចេញការព្រមានអំពីការលេចចេញនូវប្រភេទបំប្លែងខ្លួនថ្មីនៃមេរោគអូមីក្រុង ចំនួន៣ ដែលមានសក្តានុពលក្នុងការចម្លងកាន់តែលឿន និងឆ្លងដល់សួត។

នៅលើទំព័រហ្វេសប៊ុករបស់ CMG ថា មេរោគប្រភេទ BA.4, BA.5 និង BA.2.12.1 អាចបណ្តាលឱ្យមានការឆ្លងធ្ងន់ធ្ងរជាងប្រភេទអូមីក្រុង។ CMG បាននិយាយថា អង្គការសុខភាពពិភពលោក និងអ្នកវិទ្យាសាស្ត្រជាច្រើន នៅជុំវិញពិភពលោក បាននិងកំពុងតាមដានប្រភេទទាំង៣ នៅអាហ្វ្រិកខាងត្បូង និងសហរដ្ឋអាមេរិកអស់រយៈពេលជាច្រើនសប្តាហ៍មកហើយ។

កាលពីខែមុន អ្នកវិទ្យាសាស្ត្រអាហ្រ្វិកខាងត្បូង បានរកឃើញប្រភេទ BA.4 និង BA.5 នៅទីនោះ ហើយការពិសោធក្នុងមន្ទីរពិសោធន៍បានបង្ហាញថា មេរោគនេះអាចចម្លងអ្នកដែលធ្លាប់ឆ្លងមេរោគអូមីក្រុងដើមឡើងវិញ។

តួរលេខបានបង្ហាញពីការកើនឡើងនៃចំនួនអ្នកជំងឺដែលចូលសម្រាកព្យាបាល នៅមន្ទីរពេទ្យក្នុងប្រទេសអាហ្វ្រិកខាងត្បូង និងសហរដ្ឋអាមេរិក។ ទោះយ៉ាងណា មិនមានការកើនឡើងនៃអ្នកស្លាប់ដោយសារប្រភេទទាំងនេះនោះទេ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង