×

វ័យកាន់តែជ្រេ ហ៊ិន ច័ន្ទនីរ័ត្ន កាន់តែសិចស៊ី

ភ្នំពេញ៖ មហាជនភាគច្រើនសុទ្ធតែបានស្គាល់ពិធីការនីធ្មេញច្រពើស ហ៊ិន ច័ន្ទនីរ័ត្ន រួចមកហើយដែលតារាស្រីដ៏ស្រស់ស្អាតរូបនេះមានសន្ទុះប្រជាប្រិយភាពមិនស្ទើរធ្វើឱ្យនាងឈរជើងលើវិថីសិល្បៈជាយូរឆ្នាំមកនេះនៅតែរឹងមាំដដែល។

ក្រៅពីសមត្ថភាពសិល្បៈហើយនោះ ហ៊ិន ច័ន្ទនីរ័ត្ន ក៏ទទួលបានការកោតសរសើរខ្លាំងចំពោះរូបសម្រស់ដ៏ស្រស់ស្អាត ក្មេងជាងវ័យផងដែរ ជាពិសេសការនិយមតុបតែងខ្លួនបែបស្រគត់ស្រគំរបស់តារាស្រីរូបនេះមើលទៅសាមញ្ញ តែមានភាពលេចធ្លោគួរឱ្យចាប់អារម្មណ៍។

ទោះជាយ៉ាងណាក៏ដោយ ពេលនេះ ហ៊ិន ច័ន្ទនីរ័ត្ន ហាក់មានភាពសិចស៊ីប្លែក ដោយនាងនិយមស្លៀករ៉ូបវាលបញ្ចេញសាច់ខ្នងសម៉ដ្ឋរលោង រហូតធ្វើឱ្យអ្នកគាំទ្រអត់ទ្រាំមិនសរសើរមិនបាន។ គួរបញ្ជាក់ដែរថា បើទោះជាជោគជ័យលើវិថីសិល្បៈ និងមានរូបសម្រស់ស្រស់ស្អាតទាក់ទាញយ៉ាងណាក៏ដោយ ប៉ុន្តែបេះដូងតារាស្រីរូបនេះ នៅទំនេរមិនទាន់មាននរណាអាចជ្រែកចូលបាននៅឡើយ។

ប៉ុន្តែមួយរយៈចុងក្រោយនេះ មហាជនចាប់អារម្មណ៍ឃើញនាងមានភាពស្និទ្ធស្នាលជាមួយនឹងតារាសម្តែង សេង មង្គល ខុសធម្មតា រហូតធ្វើឱ្យអ្នកគាំទ្រសង្ស័យថា អ្នកទាំង២កំពុងមានទំនាក់ទំនងពិសេសជាមួយគ្នាលើសពីការរាប់អាន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង