×

ក្រសួង​ធនធានទឹក​បញ្ជាក់ថា រដូវវស្សា​ជារួម​ទូទាំង​ប្រទេស​ឆ្នាំ២០២២ នឹង​ចាប់ផ្ដើម​នៅ​សប្ដាហ៍នេះ

ភ្នំពេញ៖ ក្នុងអំឡុងពេលមួយសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលរងឥទ្ធិពលពីខ្យល់មូសុងនិរតី ហើយរដូវរស្សាជារួមទូទាំងប្រទេសសម្រាប់ឆ្នាំ២០២២ នឹងចាប់ផ្តើមនៅថ្ងៃទី១៥ ខែឧសភា។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២។

ក្រសួងបានបន្តថា ក្នុងរយៈពេលនេះ ភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ទន្ទឹមនោះ កន្លែងខ្លះក៏អាចមាន់ភ្លៀងខ្លាំង នៅតំបន់ទំនាបកណ្ដាល នៃប្រទេសកម្ពុជា។

ជាមួយគ្នានេះ ភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នៅតាមតំបន់ខ្ពង់រាប។ ចំណែគ តំបន់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង