×

ម្ចាស់ក្លិប Chelsea ថ្មីលោក Todd Boehly នឹង​មិនផ្លាស់ប្ដូរ​ថ្នាក់ដឹកនាំ​របស់​ក្លិបទេ

Todd Boehly ត្រូវបានគេរាយការណ៍ថា នឹងរក្សា Bruce Buck ជាប្រធាន Chelsea ក្នុងរចនាសម្ព័ន្ធគ្រប់គ្រងថ្មីរបស់ក្លិប។

យោងតាមកាសែត The Times លោក Buck ត្រូវបានគេរំពឹងថា នឹងបន្តនៅក្រុមតោខៀវ បន្ទាប់ពីធ្លាប់ធ្វើការក្រោមលោក Roman Abramovich ។ រចនាសម្ព័ន្ធរបស់ Boehly នឹងរៀបចំរួចរាល់មុននៅថ្ងៃទី៨ ខែមិថុនា។

Abramovich បានដាក់លក់ក្លិបកាលពីថ្ងៃទី២ខែមីនា។ ក្រុមហ៊ុនធនាគារ Raine Group បានទទួលរ៉ាប់រងលើការដេញថ្លៃក្លិប Chelsea ។ ស្ថាប័ន Premier League បានធ្វើការត្រួតពិនិត្យលើរចនាសម្ព័ន្ធរបស់ Boehly ដែលរួមមានការផ្តល់មូលនិធិពី Clearlake Capital, Jonathan Goldstein និង Hansjorg Wyss ។ កិច្ចព្រមព្រៀងលក់ក្នុងតម្លៃ ៤ពាន់លានផោន អាចត្រូវបានបញ្ចប់ក្នុងពេលឆាប់ៗនេះ។

លោក Buck បានធ្វើការជាមួយ Abramovich ក្នុងអំឡុងពេលនៃភាពជោគជ័យរបស់ក្លិបក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ សម្រាប់នាយក Chelsea និងអ្នកចរចាផ្ទេរកីឡាករ លោកស្រី Marina Granovskaia ត្រូវបានគេរំពឹងថានឹងបន្តនៅ Stamford Bridge ដូចគ្នា។

លោក Buck និងលោកស្រី Granovskaia ក៏បានដើរតួនាទីកណ្តាល ជាមួយក្រុមហ៊ុន Raine Group ដែលជាធនាគារអាមេរិក ដើម្បីគ្រប់គ្រងលើការលក់ក្លិបនាពេលកន្លងទៅផងដែរ។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង