កម្សាន្ត៖ ក្រុមហ៊ុន CBS បានត្រៀមខ្លួនរួចជាស្រេចក្នុងការបង្ហាញជូនទស្សនិកជន បានទស្សនាកម្មវិធីប្រគំតន្ត្រីថ្មីដ៏ធំជាងគេប្រចាំព្រះរាជាណាចក្រកម្ពុជា និងមិនធ្លាប់មានពីមុនមកនោះ គឺ “Saturday Night Live. Let’s Party!” ដែលមានវត្តមានសិល្បករល្បីៗជាច្រើនរូប មកអង្រួនឆាកឱ្យកក្រើកសម្រាប់ថ្ងៃចុងសប្តាហ៍ដ៏មានន័យនេះ។
ក្នុងកម្មវិធីដ៏អស្ចារ្យនេះ លោកអ្នក នឹងបានជួបជាមួយ DJ Vocka និង DJ Mike ដែលអ្នកទាំងពីរ បានត្រៀមខ្លួន Mix ចម្រៀងពីរោះៗ ឱ្យកក្រើកឆាកសម្រាប់ទស្សនិកជនបានរាំលេងកម្សាន្ត និងជួបជាមួយតារាកំប្លែងជើងចាស់នាយ ចាប ចៀន ថែមទាំងសិល្បករល្បីៗជាច្រើនរូបទៀត ព្រួតដៃគ្នាមកអង្រួនកម្មវិធីទាំងមូលឱ្យកាន់តែមានគ្រប់រសជាតិតែម្តង។
អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ ទស្សនិកជន នឹងបានប្លែកភ្នែកជាមួយការរៀបចំឆាកបែបអន្តរជាតិ ដែលរឹតតែញ៉ាំងបរិយាកាសក្នុងកម្មវិធី “Saturday Night Live. Let’s Party!” កាន់តែពិសេសទ្វេដង។ ចង់ដឹងថា កម្មវិធីដ៏ធំដំបូងគេនៅកម្ពុជាមួយនេះ នឹងផ្លាស់ប្តូរអារម្មណ៍ទស្សនិកជនកម្រិតណា កុំភ្លេចរង់ចាំទស្សនាថ្ងៃសៅរ៍ ទី១៤ ខែឧសភា នេះនៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់៕
(ទស្សនាវីដេអូ)