×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

សង្វៀនប្រដាល់ CBS គុនខ្មែរ ជួប​នឹង​ការភ្ញាក់ផ្អើល​មួយ កាលពី​សប្ដាហ៍មុន

សង្វៀនប្រដាល់ CBS គុនខ្មែរ ធ្លាប់តែមានវត្តមានរបស់ពិធីករ-ពិធីការិនីឆ្នើមៗទាំង៤រូប រួមមានលោក ស៊ីថូ ណាថាន់, លោក សេន ប៊ុនថេង, លោក យ៉េន ម៉ៅ និង កញ្ញា ពេជ្រ ចរណៃ ប៉ុន្តែកាលពីសប្ដាហ៍មុន ប្រិយមិត្តបានមានការភ្ញាក់ផ្អើល នៅពេលដែលកម្មវិធីបានបង្ហាញវត្តមានរបស់កំពូល VJ ចំនួនពីររូប ពោលគឺ VJ ដាដា និង VJ វីតវីត ផ្ទាល់តែម្ដង។

យ៉ាងណាមិញ ប្រិយមិត្តប្រហែលជាឆ្ងល់ហើយថា ហេតុអ្វី លោក សេន ប៊ុនថេន បានអវត្តមានកាលពីសប្ដាហ៍មុន? ការពិតទៅ លោក សេន ប៊ុនថេន ជាប់ភារកិច្ចសម្រាប់ប្រទេសជាតិ ដោយត្រូវអមដំណើរជាមួយប្រតិភូកីឡាប្រដាល់របស់ប្រទេសកម្ពុជា ទៅចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលកំពុងប្រព្រឹត្តទៅនៅប្រទេសវៀតណាម។

ទោះជាយ៉ាងណា អវត្តមានរបស់លោក សេន ប៊ុន ថេន ក៏មិនបានធ្វើឱ្យពិធីករ-ពិធីការិនីទាំង៣រូបដែលនៅសល់ក្នុងកម្មវិធីប្រដាល់ CBS គុនខ្មែរ មានភាពឯកានោះឡើយដោយសារវត្តមានរបស់ភ្ញៀវកិត្តិយសទាំងពីររូប ហើយពួកគាត់បានសួរសំណួរទៅកាន់ VJ ដាដា និង VJ វីតវីត ថា នៅឆ្នាំនេះ ពួកគាត់នឹងមានអ្វីប្លែកសម្រាប់ផ្ដល់ជូនទស្សនិកជនរបស់ CBS ។ ជាការឆ្លើយតបនឹងសំណួរ VJ ទាំងពីររូប បានបញ្ជាក់ថា ពិតណាស់នៅឆ្នាំ២០២២ CBS នឹងរៀបចំកម្មវិធីប្រគំតន្ត្រីដ៏ប្លែកមិនធ្លាប់មាននៅក្នុងព្រះរាជាណាចក្រកម្ពុជា នោះគឺកម្មវិធី “Saturday Night Live. Let’s Party!” ។

VJ ដាដា និង VJ វីតវីត បានបន្តថា កម្មវិធីដ៏ថ្មីសន្លាងនេះ នឹងប្រមូលផ្ដុំនូវតារាល្បីៗ មកអង្រួនឆាកប្រគំតន្ត្រី ព្រមទាំងមានការចូលរួមពីសំណាក់តារាកំប្លែងជើងចាស់ លោក ចាប ចៀន ការ Mix ចម្រៀងពីរោះៗពី DJ Vocka និង DJ Mike ការដើរបង្ហាញម៉ូតពីសំណាក់កំពូលតារាបង្ហាញម៉ូតកម្ពុជា គង់កា វគ្គជជែកជាមួយលោក BIG ជាដើម។

VJ ដាដា បានបង្ហើបថា “Saturday Night Live. Let’s Party!” នឹងផ្សាយផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់ នាថ្ងៃសៅរ៍ ទី១៤ ខែឧសភា ហើយនឹងបន្តផ្សាយផ្ទាល់នៅរៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង ៧ យប់តទៅផងដែរ។

សូមជម្រាបថា CBS គុនខ្មែរ ផ្សាយផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN និងទំព័រហ្វេសប៊ុកផេក “ស៊ីប៊ីអេស គុនខ្មែរ – CBS KunKhmer” រៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ៧យប់ដល់ ៩យប់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង