ភ្នំពេញ៖ រយៈពេល១២ម៉ោងមុននេះ ពោលគឺ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ រូបភាពប្រមាណ ៧សន្លឹក បង្ហាញពីនារីម្នាក់ ហាក់បីដូចជារងនូវអំពើហឹង្សា ដែលបង្ហាញស្នាមរបួសនៅផ្នែកខាងក្រោម ចាប់ពីភ្លៅដល់កំភួនជើង និងកញ្ចឹងក។ រូបភាពទាំងនេះ ត្រូវបានចែកចាយពេញបណ្តាញសង្គមហ្វេសបុក ដោយភ្ចាប់ជាមួយរូបភាពបុរសម្នាក់ ដោយគេសង្ស័យថាជាជនបង្ក ដូចដែលគាត់បានអះអាងថា ជាគ្រូបង្រៀន។
យោងតាមគណនីយហ្វេសប៊ុកដែលមានឈ្មោះ Chanthea Mam បានបង្ហោះដោយសរសេរយ៉ាងដូច្នេះថា៖ “នាងខ្ញុំសុំអំពាវនាវដល់សម្តេច ហ៊ុន សែន និងសម្តេចគតិព្រឹត្តិបណ្ឌិត ប៊ុន រ៉ានី ជួយរកយុត្តិធម៌ដល់កូនស្រីនាងខ្ញុំផង គាត់ជាគ្រូបង្រៀន ហើយត្រូវជាបងថ្លៃ មិនគួរណាប្រើអំពើហឹង្សាយ៉ាងព្រៃផ្សៃដូចនេះទេ”។
ទោះយ៉ាងនេះក៏ដោយ យោងតាមការលើកឡើងរបស់អ្នកលេងបណ្តាញសង្គម បានលើកឡើងថា ករណីនេះជារឿងពិត ហើយប្រជាពលរដ្ឋកំពុងទន្ទឹងរង់ចាំមើលផងដែរថា តើសមត្ថកិច្ចនឹងមានវិធានការយ៉ាងដូចម្តេច?៕
ដោយ៖ ឌីយ៉ាម៉ង់