×

Tavia Yeung ត្អូញត្អែរថា នៅផ្ទះ​មើលថែ​ទាំ​កូនហត់​ជាងថតកុន​ឆ្ងាយណាស់

ហុងកុង៖ ស្ទើរតែគ្មានអ្នកណាដឹងថា Tavia Yeung ពពោះកូនទី២ រហូតដល់ថ្ងៃឆ្លងទន្លេទើបតារាសម្តែងល្បីឈ្មោះ Tavia និង Him Law បង្ហាញឱ្យដឹងជាផ្លូវការ។ មកទល់ពេលនេះ កូនប្រុសទី២ របស់អ្នកទាំង២ មានអាយុ ៦ខែហើយ រីឯកូនស្រីច្បងមានអាយុ ២ខួប។

Tavia បាននិយាយថា នាងសង្ឃឹមថាអាចត្រលប់ទៅធ្វើកាវិញឆាប់ៗ ព្រោះការងារមើលថែកូនតូចពិតជាហត់នឿយខ្លាំងជាងថតកុនឆ្ងាយណាស់។ នៅពេលត្រូវសួរថា តើនាងចង់បានកូនបន្ថែមទៀតទេ? Tavia មិនរារែក និងឆ្លើយយ៉ាងរហ័សថា ២ នេះគ្រប់គ្រាន់ហើយ។

គួរបញ្ជាក់ដែរថា ក្រៅពីហេតុផលមើលថែកូនហត់នឿយខ្លាំងហើយនោះ Tavia ក៏បានឱ្យដឹងដែរថា នាងចង់រកចំណូលឱ្យបានច្រើនដើម្បីទិញម្សៅទឹកដោះគោឱ្យកូន និងសន្សំសម្រាប់កូនទាំង២របស់នាងឱ្យបានល្អនាពេលអនាគតផងដែ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង