×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Thomas Tuchel ត្រូវជៀសវាង​កំហុស​ដដែលៗ​នៅពេល Chelsea ប៉ះ Liverpool នៅ​វគ្គផ្តាច់ព្រ័ត្រ FA Cup

នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ មុនពេល Chelsea ជួប Liverpool ក្នុងវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ FA Cup ប៉ុន្តែ Thomas Tuchel ត្រូវគិតគូរយ៉ាងប្រុងប្រយ័ត្នបំផុត ដើម្បីជៀសវាងការបង្កើតកំហុសដដែលៗ ដែលធ្វើឱ្យក្រុមតោខៀវ ចាញ់នៅកីឡដ្ឋាន Wembley កាលពីឆ្នាំមុន។

ក្រុមរបស់លោក Tuchel ត្រូវបានចាញ់ក្រុម Leicester City ក្នុងវគ្គផ្តាច់ព្រ័ត្រ FA Cup កាលពីឆ្នាំមុន ជាមួយនឹងការទាត់បញ្ចូលទីរបស់ Youri Tielemans ដែលគ្រងជើងឯកសម្រាប់ក្រុមរបស់លោក Brendan Rodgers ជាលើកដំបូងសម្រាប់ពានរង្វាន់នេះ។

ទោះបីជា Chelsea បានគ្រប់គ្រង ៦៤ភាគរយ និងបានស៊ុតចំនួន ១៣លើកក៏ដោយ ក៏ពួកគេមិនអាចបំបែកក្រុម Leicester បានដែរ។ បន្ទាប់ពីបរាជ័យ មានការបន្ទោសទៅលើការសម្រេចចិត្តរបស់លោក Tuchel ក្នុងការចាប់ផ្តើម Reece James នៅក្នុងតំបន់ខ្សែការពារកណ្តាល ជាជាងឱ្យលេងនៅការពារស្លាប។

James ត្រូវបានដាក់ឱ្យតាម ខ្សែប្រយុទ្ធ Jamie Vardy។ ប៉ុន្តែខណៈពេលដែលគេ ទទួលជោគជ័យក្នុងកិច្ចការនោះ វាធ្វើឱ្យមានចន្លោះសម្រាប់ Ian Wright ក្នុងការលេងទៅមុខ។ លោក Tuchel ថែមទាំងបានសារភាពថា គាត់បានបង្កើតកំហុសជាមួយនឹងយុទ្ធសាស្ត្រ និងការជ្រើសរើសក្រុមរបស់គាត់។

អ្នកចាត់ការសញ្ជាតអាល្លឺម៉ង់ បានដាក់ការស្តីបន្ទោសទាំងស្រុងចំពោះការបរាជ័យរបស់ Chelsea មកលើខ្លួនគាត់។ លោកបានប្រាប់ BT Sport ថា៖ “ពួកយើងមានការខកចិត្ត។ វាជាការសម្រេចចិត្តរបស់ខ្ញុំ ហើយក្រុមមិនមានភាពមុតស្រួចនោះទេ។ នេះជាទំនួលខុសត្រូវរបស់ខ្ញុំ ហើយពួកយើងមិនសប្បាយចិត្តចំពោះខ្លួនឯងទេ។”

Tuchel មានឱកាសឈ្នះពានរង្វាន់ FA Cup នៅថ្ងៃសៅរ៍ខាងមុខនេះ នៅពេល Chelsea ជួបជាមួយ Liverpool ក្នុងវគ្គផ្តាច់ព្រ័ត្រ។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង