×

Elaine Ng ខំទៅរៀន​ភាសាអង់គ្លេស​ដើម្បី​យល់អត្ថន័យ​ពេលត្រូវ​កូនប្រសា​សញ្ជាតិ​កាណាដា​ជេរប្រមាថ

ចិន៖ នរណាៗក៏ដឹងដែរថា Elaine Ng គឺជាអតីតមិត្តស្រីរបស់តារាសម្តែងលំដាប់ហូលីវូដ Jackie Chan ដែលអ្នកទាំង២ មានកូនស្រីម្នាក់ជាមួយគ្នាគឺ Etta អាយុ ២២ឆ្នាំ។ Etta រស់នៅក្រោមការមើលថែពី Elaine តាំងពីដើមមក ប៉ុន្តែពេលនេះទំនាក់ទំនងម្តាយកូនទាំង២ ហាក់ឃ្លាតឆ្ងាយគ្នា បន្ទាប់ពី Etta បានសម្រេចចិត្តរៀបការជាមួយនឹង Influencer ស្រីសញ្ជាតិកាណាដា វ័យ៣៤ឆ្នាំម្នាក់។ ប៉ុន្តែតាមប្រភពបានឱ្យដឹងថា រវាង Influencer រូបនោះ និង Elaine Ng មិនត្រូវគ្នាឡើយ។

តាមការឱ្យដឹងពីអ្នកគ្រប់គ្រង Elaine Ng ឈ្មោះ Ah Wen បានបញ្ជាក់នៅលើ Weibo ថាម្តាយកូនទាំង២ ខានទាក់ទងគ្នាយូរមកហើយ។ បើនិយាយពីប្រពន្ធរបស់ Etta វិញតែងស្រែកជេរស្តីឱ្យ Elaine ជាភាសាអង់គ្លេសជាមួយកាយវិការច្រងេងច្រងាងយ៉ាងគ្មានសុជីវធម៌។ ដោយសារតែស្តាប់មិនយល់ថានាងនិយាយអ្វីខ្លះ ទើប Elaine សម្រេចចិត្តទៅរៀនភាសាអង់គ្លេស ដើម្បីបានយល់នៅពេលដែលត្រូវកូនប្រសាជេរប្រមាថ។

ទោះជាយ៉ាងណា ប្រហែលជានឹករលឹកកូនខ្លាំងពេក បានធ្វើឱ្យ Elaine ចែករំលែកប្រយោគមួយនេះនៅលើ Weibo ថា “មិនថាអ្នកទៅដល់ទីណា ផ្ទះនៅតែជាស្រុកកំណើតរបស់អ្នក”។ គួរបញ្ជាក់ដែរថា មនុស្សជាច្រើនបានលើកទឹកចិត្តឱ្យ Elaine តបតទៅកូនប្រសាជាភាសាចិនវិញ ប្រសិនបើនាងស្រែកជេរប្រមាថនាងជាភាសាអង់គ្លេស៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង