×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Liverpool វាយបក​យកឈ្នះ Aston Villa បន្ត​ដាក់សម្ពាធ​លើ Man City ក្នុង​ការប្រជែង​ពាន EPL

Liverpool នៅតែបន្តដាក់សម្ពាធលើក្រុមកំពូល Manchester City ខណៈក្រុមហង្សក្រហម បានធ្វើការវាយបកតាមពីក្រោយ ដើម្បីយកឈ្នះលើក្រុមម្ចាស់ផ្ទះ Aston Villa ក្នុងលទ្ធផល ២-១ កាលពីយប់មិញ។

ក្រុមរបស់លោក Jurgen Klopp បានរងនូវការភ្ញាក់ផ្អើល បន្ទាប់ពីលេងបានត្រឹមតែ ៣នាទី នៅពេលដែល Douglas Luiz ផ្ដល់ការនាំមុខសម្រាប់ក្រុម Aston Villa បន្ទាប់ពីអ្នកចាំទី Alisson របស់ Liverpool មិនអាចចចាប់បាល់តែតរបស់គេបាន។

Liverpool បានរកគ្រាប់តាមស្មើមកវិញ នៅពេលដែល Joel Matip បានស៊ុតបញ្ចូលទី មុនពេល Sadio Mane ផ្ដល់ការនាំមុខសម្រាប់ក្រុមភ្ញៀវ ដោយការតែតបាល់ជ្រុងយ៉ាងល្អពីការបញ្ជូនរបស់ Luis Diaz នៅនាទីទី៦៥។

ជ័យជម្នះនេះមានន័យថា Liverpool ឈរនៅលេខរៀងទី២ ស្មើពិន្ទុជាមួយ Man City ដែលសល់១ប្រកួតក្នុងដៃ មុនពេលដែល Man City ប៉ះ Wolves ។ បើឈ្នះក្រុមមេឃខៀវ អាចរក្សាគម្លាត ៣ពិន្ទុ ពីក្រុមហង្សក្រហម។

ក្រុមហង្សក្រហម Liverpool បានទទួលរងនូវបញ្ហារបួស នៅពេលដែល Fabinho ត្រូវបានប្ដូរចេញនៅក្នុងវគ្គទីមួយ ជាមួយនឹងបញ្ហារបួសសរសៃពួរ ដែលអាចធ្វើឱ្យខ្សែបម្រើរូបនេះ អវត្តមានសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ FA Cup នៅថ្ងៃសៅរ៍ ទល់នឹង Chelsea ។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង