Manchester City បានចុះហត្ថលេខាលើ Erling Haaland ពីក្លិប Borussia Dortmund ដោយនាំយកកីឡាករវ័យក្មេងរូបនេះ មកជំនួសតំណែងរបស់ Sergio Aguero ដែលមានចន្លោះប្រហោងជាយូរមកហើយ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីម្សិលមិញ ក្រុមការពារតំណែងជើងឯក Premier League បាននិយាយថា Haaland វ័យ ២១ឆ្នាំនឹងចូលរួមជាមួយ Man City នៅថ្ងៃទី១ ខែកក្កដា ដោយលក្ខខណ្ឌផ្ទាល់ខ្លួនត្រូវបានយល់ព្រម។
ខ្សែប្រយុទ្ធន័រវែសនឹងមានតម្លៃ ៦០លានអឺរ៉ូ (៩១លានដុល្លារ) បន្ទាប់ពី Man City បានយល់ព្រមលើលក្ខខណ្ឌនៃការទិញផ្ដាច់ពីក្លិប Dortmund ។ Haaland គ្រោងនឹងចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៥ឆ្នាំជាមួយក្លិបដែលខ្លួនបានគាំទ្រកាលពីកុមារភាព និងមានឪពុកឈ្មោះ Alf-Inge ដែលធ្លាប់លេងពីឆ្នាំ២០០០-០៣។
ខ្សែប្រយុទ្ធដែលមានកម្ពស់ខ្ពស់ និងរហ័សរហួន បានស៊ុតបញ្ចូលទីបាន ៨៥គ្រាប់ក្នុង ៨៨ ប្រកួតសម្រាប់ Dortmund ចាប់តាំងពីចូលរួមពីក្លិបអូទ្រីស Salzburg ក្នុងខែមករា ឆ្នាំ២០២០។ កាលពីឆ្នាំមុន Haaland បានក្លាយជាកីឡាករក្មេងបំផុតដែលអាចរកបាន ២០គ្រាប់នៅក្នុងពានរង្វាន់ Champions League ។
ក្រុមរបស់លោក Pep Guardiola បានបរាជ័យក្នុងការឈ្នះពានរង្វាន់ Champions League បើទោះបីជាការចំណាយដ៏ច្រើនក៏ដោយ។ Man City បានលេងដោយគ្មានខ្សែប្រយុទ្ធនៅរដូវកាលនេះ បន្ទាប់ពីការចាកចេញរបស់ Aguero ។
Haaland កើតនៅប្រទេសអង់គ្លេស នៅ Leeds ក្បែរទីក្រុង Manchester ។ ឪពុករបស់គាត់ បានលេងឱ្យ Man City ក្នុងក្របខណ្ឌ Premier League ។
កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕