ភ្នំពេញ៖ តាមការចែករំលែកឱ្យដឹងពីអ្នកនាង គង់ ចាន់ស្រីមុំ ដែលជាអ្នករាប់អានជិតស្និទ្ធជាមួយនឹងអ្នកនាង យ៉ាន លីនដា បានចែករំលែកវីដេអូ ក៏ដូចជារូបភាពមួយចំនួនឱ្យឃើញថា ពេលនេះអ្នកនាង លីនដា បានមកដល់ទឹកដីកម្ពុជាវិញហើយ បន្ទាប់ពីចប់ការងារនៅសហរដ្ឋអាមេរិក ប៉ុន្តែការត្រលប់មកលើកនេះ មិនមានរយៈពេលយូរដូចមុនឡើយ គឺត្រូវត្រលប់ទៅអូស្ត្រាលីវិញហើយ។
មកលើកនេះអ្នកនាង និងគ្រួសារមានគម្រោងទៅកម្សាន្តនៅខេត្តសៀមរាបដែលជាទឹកដីអច្ឆរិយមុនពេលឡើងយន្តហោះត្រលប់ទៅអូស្ត្រាលីវិញ ហើយក៏មិនដឹងថាពេលណាទើបអាចត្រលប់មកលេងកម្ពុជាម្តងទៀតដែរ។
បើទោះជារស់នៅក្រៅប្រទេសឆ្ងាយយ៉ាងណាក៏ដោយ ប៉ុន្តែអ្នកនាង យ៉ាន លីនដា នៅតែមានទំនាក់ទំនងល្អជាមួយមិត្តអ្នកសិល្បៈនៅកម្ពុជាឱ្យគោរពស្រលាញ់ រាប់អាន ប្រៀបដូចគ្រួសារតែមួយអ៊ីចឹង៕