×

លោក Bill Gates ដែល​មាន​អាយុ៦៦ឆ្នាំ ឆ្លងកូវីដ១៩

អាមេរិក៖ លោក Bill Gates បានសរសេរនៅលើ Twitter នៅថ្ងៃអង្គារ ថា លោកបានធ្វើតេស្តវិជ្ជមានកូវីដ១៩ ហើយកំពុងមានរោគសញ្ញាស្រាល។

សហស្ថាបនិកក្រុមហ៊ុន Microsoft ដែលមានអាយុ ៦៦ឆ្នាំបាននិយាយថា គាត់នឹងប្រកាន់ខ្ជាប់នូវដំបូន្មានរបស់អ្នកជំនាញផ្នែកវេជ្ជសាស្ត្រ ដោយនៅដាច់ដោយឡែកពីគេ រហូតដល់មានសុខភាពល្អឡើងវិញ។

គួរបញ្ជាក់ថា នៅក្នុងខែមេសា លោក Bill Gates បានបោះពុម្ពសៀវភៅមួយក្បាលដែលមានចំណងជើងថា “How to Prevent the Next Pandemic (វិធីការពារជំងឺរាតត្បាតបន្ទាប់)”។

គិតត្រឹមខែមីនា ឆ្នាំ២០២២ ទ្រព្យសម្បត្តិសុទ្ធរបស់លោក Bill Gates មានតម្លៃ ១៣៨ ពាន់លានដុល្លារ ដែលធ្វើឱ្យគាត់ក្លាយជាអ្នកមានបំផុតទី៤នៅលើពិភពលោក៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង