ភ្នំពេញ៖ គង់ ចាន់ស្រីមុំ បានធ្វើឱ្យមហាជនជាច្រើនកំពុងខ្សឹបខ្សាវរឿងនាងវេចឥវ៉ាន់សុទ្ធសឹងតែជាម៉ាកល្បីយ៉ាងច្រើនត្រលប់មកកម្ពុជាវិញបន្ទាប់ពីដើរចាយលុយប្រៀបដូចសេដ្ឋីក្នុងដំណើរកម្សាន្តទៅកាន់ប្រទេសថៃ និងវៀតណាមកាលពីពេលថ្មីៗនេះ។
តារាស្រីដែលនិយមលេងខ្លួនទាន់សម័យ និងប្រើប្រាស់របរម៉ាកល្បីនោះត្រូវបានមហាជនរិះគន់ថាជាតារាអួត ចូលចិត្តបង្ហាញភាពហ៊ឺហា។ ជាការពិតណាស់ដែលពាក្យទាំងប៉ុន្មាននេះមិនមែនជាលើកទី១ឡើយដែលតារាស្រីរូបនេះទទួលបាន ហើយឆ្លៀតក្នុងឱកាសក្នុងការ Live និយាយរឿងបំណុលរបស់ ផេន ខេក តារាស្រីរូបនេះបានបកស្រាយបញ្ជាក់ហេតុផលនៅនាទី ៤៣:១៧ ចំពោះចំនុចដែលតែងទទួលបានការរិះគន់នេះថា៖
សម្រាប់អ្នកដទៃគិតថានាងអួត ប៉ុន្តែចំពោះនាងយល់ថា ការបង្ហាញភាពហ៊ឺហាទាំងនេះប្រសិនគិតក្នុងន័យល្អ យើងគួរតែសរសើរចំពោះសមត្ថភាពរបស់គេដែលមានលទ្ធភាពអាចទិញរបស់ដែលខ្លួនចង់បាន មិនគួររិះគន់គេនោះទេ ប៉ុន្តែគួរយកចំនុចមួយនេះមកតាំងចិត្តខ្លួនឯងធ្វើយ៉ាងណាខិតខំប្រឹងឱ្យបានដូចគេទើបប្រសើរជាងការមកអង្គុយរិះគន់គេបែបនេះ។ ចង់ដឹងកាន់តែច្បាស់ តោះទៅទស្សនាវីដអូទាំងអស់គ្នា៕
(ទស្សនាវីដេអូ)