×

ក្នុងមួយខែ​ក្រុមយុវជន​សំរាម​ទិញ​ចូល​កន្ទុយបារី​បានជិត ១០ម៉ឺន​កន្ទុយ​ឯណោះ

ភ្នំពេញ៖ ផេក យុវជនសំរាម តែងមានវត្តមានក្នុងការជួយសម្អាតបរិស្ថានឱ្យមានផាសុកភាពគ្រប់ទីកន្លែង ដោយសារសំរាមទាំងនេះបានជះឥទ្ធិពលដល់មនុស្ស សត្វ ជីវចំរុះ និងផែនដីទាំងមូលមិនតិចឡើយ។ មកទល់ពេលនេះ ក្រុមយុវជនសំរាម ក៏បានដើររើសកន្ទុយបារី ក៏ដូចជាទិញចូលផងដែរក្នុងតម្លៃ ៥ពាន់រៀលមួយប្រអប់។

ប្រធានក្រុមយុវជនសំរាម លោក សាន ដារ៉ាវីដ បានឱ្យដឹងថា ក្នុងមួយសប្តាហ៍ កន្ទុយបារីដែលរើសបាន និងទិញចូលមានប្រហែលពីចន្លោះ ៤០០-៥០០កន្ទុយឯណោះ ហើយក្នុងរយៈពេលមួយខែលោកបានទិញចូលប្រមាណជិត ១០ម៉ឺនកន្ទុយផងដែរ។ ហើយកន្លែងដែលសម្បូរជាងគេគឺនៅតាមមាត់ទន្លេដែលមានអ្នកទៅអង្គុយលំហែនៅទីនោះច្រើន ជាពិសេសថ្ងៃសុក្រ និងថ្ងៃសៅរ៍។

គួរបញ្ជាក់ដែរថា ចំពោះកន្ទុយបារីដែលក្រុមយុវជនសំរាមទិញចូល ក៏នឹងត្រូវលក់ចេញវិញក្នុងតម្លៃ១ដើម ១០០រៀល ហើយក្នុងនោះក៏មានបងប្អូនខ្មែរដែលជាអ្នកស្រលាញ់បរិស្ថានជាច្រើននាក់បានចូលរួមចំណែកទិញបន្តជាការចូលរួមសកម្មភាពក្នុងការធ្វើឱ្យបរិស្ថានស្អាតផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង