×
ព័ត៌មានថ្មី
  1. Junior MasterChef Cambodia រដូវកាលទី១ បន្តបង្កើតភាពរំភើប សម្រាប់ Chef តូចៗជំនាន់ថ្មី! 👩‍🍳👨‍🍳
  2. មកមើលស្នាដៃពិសេសៗរបស់ Chef តូចៗដែលបានមកដាក់ពាក្យនៅ Junior MasterChef Cambodia នៅផ្សារទំនើប ជីបម៉ុង ២៧១ មេហ្គា ម៉ល!
  3. 🔥 ឱកាសមិនគួរឲ្យខកខានសម្រាប់កុមារកម្ពុជា! 🔥 ឥឡូវនេះ ជាពេលវេលាដ៏ល្អបំផុតសម្រាប់ឪពុកម្តាយ និងអាណាព្យាបាល ក្នុងការជំរុញក្តីស្រមៃរបស់កូនៗ!
  4. ឱកាសមាសសម្រាប់កូនៗរបស់អ្នក! Junior MasterChef Cambodia បើកទទួលពាក្យនៅទីតាំង ផ្សារទំនើបជីបម៉ុង ២៧១ មេហ្គា ម៉ល នាថ្ងៃទី២៨-២៩ មីនា ២០២៦!
  5. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ទទួលពានរង្វាន់កិត្តិយស ក្នុងនាមជា អភិបាលកិត្តិយសនៃមហោស្រពភាពយន្តអន្តរជាតិកម្ពុជាឆ្នាំ២០២៦

កុំច្រឡំ​ជា​អំពើអាប ធ្មប់ ជំងឺ​គីស​សរីរាង្គដៃស្បូន មាន​ទាំងសក់ ធ្មេញ និងក្រចក

ជំងឺគីសសរីរាង្គរបស់ដៃស្បូន ជាជំងឺមួយដែលមានគ្រោះថ្នាក់ណាស់សម្រាប់ស្ត្រី ហើយសភាពដែលនៅក្នុងឃើញហើយគួរឱ្យខ្លាចណាស់ ព្រោះមានទាំងសក់ និងធ្មេញ។

វេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេសសម្ភព និងរោគស្ត្រីបានឱ្យដឹងថា ស្ត្រីមួយចំនួនមានជំងឺគីសសរីរាង្គរបស់ដៃស្បូន (ក្រពេញអូវែ) ដែលមានធាតុផ្សំសរីរាង្គដូចជា សក់ ធ្មេញ ឆ្អឹង ក្រចក ដៃជើង ខ្លាញ់…។ លោកបញ្ជាក់ទៀតថា ប្រសិនបើព្យាបាលមិនទាន់ពេលអាចបណ្ដាលឱ្យស្លាប់ ដោយសារចុករមួល ឬបែកហូរឈាមក្នុងពោះជាដើម។ ជំងឺគីសនេះមានពីកំណើត តែមិនមែនស្រ្តីគ្រប់គ្នាសុទ្ធតែមាននោះទេ ហើយវាក៏មិនមែនជាអំពើអាបធ្មប់អ្វីនោះដែរ វាជាគីសកោសិកាដែលផ្ញើក្នុងខ្លួនយើងតាំងពីកំណើតមក ពេលយើងធំ វាធំដែរ ពេលយើងដុះធ្មេញ ដុះសក់ ដុះក្រចក វាក៏ដុះតាមដូចគ្នាដែរ។

ទោះជាមើលទៅសភាពរបស់ជំងឺគីសសរីរាង្គរបស់ដៃស្បូនគួរឱ្យខ្លាច តែករណីនេះកម្រក្លាយជាមហារីកណាស់។ ដូច្នេះនៅពេលចេញរោគសញ្ញា ស្ត្រីនឹងមានអាការៈដូចខាងក្រោមនេះ៖
– ឈឺអាងត្រគាកស្ទុំៗ និងអាចរាលដាលទៅក្រោយ ឬចង្កេះ
– ឈឺអាងត្រគាកមុនចាប់ផ្ដើមមករដូវ ឬពេលរួមដំណេក
– ក្អួតចង្អោរ និងមានអារម្មណ៍ថាពេញណែនធ្ងន់ក្នុងពោះ
– នោមញឹក ឬក៏ពិបាកនោម
– អាចមានចុកពោះខ្លាំងភ្លាមៗ ព្រមទាំងក្អួត និងក្ដៅខ្លួន
– ភាគច្រើនវាវិវត្តធំទៅៗដោយស្ងប់ស្ងាត់។

ប្រសិនបើស្ត្រីមានបញ្ហាដូចរៀបរាប់ខាងលើ សូមអញ្ជើញទៅពិគ្រោះជាមួយគ្រូពេទ្យឯកទេស សម្ភព និងរោគស្ត្រី ដែលមានមធ្យោបាយគ្រប់គ្រាន់ ក្នុងការធ្វើរោគវិនិច្ឆ័យ និងកំណត់ប្រភេទគីសឱ្យបានត្រឹមត្រូវ ដើម្បីទទួលបានការព្យាបាលសមស្រប។

ចំណុចសំខាន់

ស្ត្រីមួយចំនួនមានជំងឺគីសសរីរាង្គរបស់ដៃស្បូន (ក្រពេញអូវែ) ដែលមានធាតុផ្សំសរីរាង្គដូចជា សក់ ធ្មេញ ឆ្អឹង ក្រចក ដៃជើង ខ្លាញ់…។ លោកបញ្ជាក់ទៀតថា ប្រសិនបើព្យាបាលមិនទាន់ពេលអាចបណ្ដាលឱ្យស្លាប់ ដោយសារចុករមួល ឬបែកហូរឈាមក្នុងពោះជាដើម។ ជំងឺគីសនេះមានពីកំណើត តែមិនមែនស្រ្តីគ្រប់គ្នាសុទ្ធតែមាននោះទេ ហើយវាក៏មិនមែនជាអំពើអាបធ្មប់អ្វីនោះដែរ វាជាគីសកោសិកាដែលផ្ញើក្នុងខ្លួនយើងតាំងពីកំណើតមក ពេលយើងធំ វាធំដែរ ពេលយើងដុះធ្មេញ ដុះសក់ ដុះក្រចក វាក៏ដុះតាមដូចគ្នាដែរ៕

ប្រភព៖ Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង