×

Yang Mi បញ្ជាក់​ច្បាស់ៗ​ថា នឹង​មិនខឹងចំពោះ​បុរស​ណា​ដែល​ចូល​ក្នុងជីវិត​នាង​ដោយ​សម្លឹងឃើញ​ទ្រព្យនាងឡើយ ផ្ទុយទៅវិញ​មាន​តែ​សប្បាយចិត្ត

ចិន៖ កាលពីពេលថ្មីៗនេះ Yang Mi បានចូលរួមក្នុងកម្មវិធីកម្សាន្តមួយដែលមានវត្តមានតារាចម្រៀង Mao Buyi និង ពិធីការិនី Li Xueqin បានជជែកគ្នាពាក់ព័ន្ធនឹងរឿងស្នេហាដោយ Yang Mi ត្រូវបានពិធីការិនីសួរថា “តើធ្វើយ៉ាងណាទើបអាចទទួលបានសុវត្ថិភាពក្នុងរឿងស្នេហា?”។

មិនបង្អង់ពេលយូរ Yang Mi បានឆ្លើយតបថា អ្វីៗកើតឡើងចាប់ផ្តើមពីយើងខ្លួនឯង មិនត្រូវរំពឹងលើអ្នកណាឡើយ ដូចនេះគ្រប់យ៉ាងគឺយើងត្រូវគ្រប់គ្រងដោយយើងផ្ទាល់។ Yang Mi បានបន្ថែមថា ប្រសិនជាមានបុរសម្នាក់ចូលមកក្នុងជីវិតនាងដោយសម្លឹងឃើញទ្រព្យសម្បត្តិ នោះនាងនឹងមិនខឹង និងមានអារម្មណ៍ខកបំណងជាមួយគេឡើយ។ ផ្ទុយទៅវិញ នាងសប្បាយចិត្តដោយសារនាងមានលុយ។

គួរបញ្ជាក់ដែរថា តារាស្រីលំដាប់ជួរមុខរូបនេះ អាចរកចំណូលពីសិល្បៈបានច្រើនសន្ធឹកសន្ធាប់ ដែលគិតមកទល់ពេលនេះ នាងមានទ្រព្យសម្បត្តិរហូតដល់ ៧៤៤ លានដុល្លារឯណោះ។ បន្ថែមពីនេះផងដែរ បន្ទាប់ពីលែងលះជាមួយតារាសម្តែងប្រុស Hawick Lau កាលពីឆ្នាំ២០១៨ មក តារាស្រីរូបនេះ នៅមិនទាន់ឃើញបង្ហាញទំនាក់ទំនងជាមួយអ្នកណាថ្មីឡើយ ប៉ុន្តែនាង បានផ្តោតលើការងារជាចម្បងស្ទើរគ្មានពេលសម្រាកនោះទេ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង