×

អ្នកដឹក​អាហារ​ម្នាក់ សម្រេចចិត្ត​បញ្ចប់​ជីវិត​ដោយ​លោតទឹក បន្សល់​ម៉ូតូ​លើ​ស្ពាន​នៅក្រុងបាងកក

ថៃ៖ បុរសដែលជាអ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ បានសម្រេចចិត្តក្នុងការលោតទឹកសម្លាប់ខ្លួនពីលើស្ពានដែលមានឈ្មោះថា ភូមិប៊ុល នៅក្រុងបាងកក កាលពីរសៀល ថ្ងៃពុធ ទី១១ ខែឧសភា ឆ្នាំ២០២២ បានបង្កការភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមក្នុងប្រទេសថៃ ។

បុរសនោះ មានឈ្មោះ Wicharn Pimthikor អាយុ ៣១ឆ្នាំ បានឈប់ម៉ូតូដែលគាត់កំពុងដឹងម្ហូបអាហារ នៅលើស្ពាននៅម៉ោង ២រសៀល រួចក៏បានសម្រេចចិត្តលោតចុះពីលើស្ពានតែម្ដង។

ឪពុករបស់គាត់ឈ្មោះ Khamdee Pimthikor អាយុ ៥២ឆ្នាំ បាននិយាយថា កូនប្រុសរបស់គាត់មានជំងឺបាក់ទឹកចិត្ត ហើយធ្លាប់ទទួលការព្យាបាលពីគ្រូពេទ្យ។

ប៉ូលិសអះអាងថា នេះមិនមែនជាករណីឃាតកម្មទេ ដោយសកម្មភាពចុងក្រោយរបស់ Wicharn មុនពេលអត្តឃាត ត្រូវបានថតបានតាមកាមេរ៉ា CCTV ។ ចំណែកសពគាត់ មិនទាន់ត្រូវបានរកឃើញទេ កាលពីល្ងាចថ្ងៃពុធ។ ទូកជួយសង្គ្រោះ ត្រូវបានពង្រាយដើម្បីស្វែងរកបុរសខាងលើ នៅទន្លេចៅប្រាយ៉ា។ គាត់ត្រូវបានដឹងថា ជាបុគ្គលិករបស់ក្រុមហ៊ុនដឹកជញ្ជូន LALAMOVE ៕

  

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង