×

អ្នកចាត់ការ Chelsea បង្ហើប​ពី​កីឡាករ​របួស សម្រាប់​ការជួប Liverpool នៅវគ្គផ្ដាច់ព្រ័ត្រ FA Cup

លោក Thomas Tuchel អ្នកចាត់ការទូទៅរបស់ Chelsea បានបញ្ជាក់ថា Mateo Kovacic ទំនងជាមិនបានលេងក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ FA Cup នៅយប់ថ្ងៃសៅរ៍ បន្ទាប់ពីរបួសកជើង ពេលប៉ះក្រុម Leeds United ក្នុងការប្រកួតចុងក្រោយ។

Kovacic បានទទួលការប្រជែងពីខ្សែប្រយុទ្ធ Leeds Dan James នៅកីឡដ្ឋាន Elland Road ដែលបង្កឱ្យអតីតកីឡាករ Manchester United រូបនេះទទួលបានកាតក្រហម។ កីឡាករវ័យ ២៨ឆ្នាំរបស់ Chelsea បានព្យាយាមចូលលេងវិញ ប៉ុន្តែភ្លាមៗនោះ ត្រូវបានបង្ខំឱ្យចេញពីការប្រកួត ដែល Chelsea បានយកឈ្នះក្នុងលទ្ធផល ៣-០ ។

លោក Tuchel បាននិយាយថា កជើងរបស់ Kovacic ហើមនិងឈឺចាប់។ វាជាកន្លែងរបួសចាស់។ ចំពោះឱកាសរបស់ខ្សែបម្រើរូបនេះក្នុងការប្រកួតទល់នឹងក្រុម Liverpool នៅកីឡដ្ឋាន Wembley នៅថ្ងៃសៅរ៍ គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់បានបន្ថែមថា៖ “សម្រាប់ខ្ញុំ វាមិនទំនងទាល់តែសោះ”។ “ខ្ញុំមិនមែនជាវេជ្ជបណ្ឌិតទេ ហើយយើងត្រូវរង់ចាំការពិនិត្យបន្ថែមទៀត។ វាពិតជាដំណឹងអាក្រក់សម្រាប់យើង”។

Chelsea មានជម្រើសជាច្រើននៅក្នុងខ្សែបម្រើ ប្រសិនបើ Kovacic មិនត្រលប់មកវិញសម្រាប់ចុងសប្តាហ៍នេះ ដោយ Ruben Loftus-Cheek អាចជំនួស ខណៈ Ross Barkley គឺជាកីឡាករបម្រុងដែលមិនបានចូលលេងកាលពីប៉ះ Leeds ។ N’Golo Kante បានខកខានការធ្វើដំណើរទៅកាន់ Leeds ដោយសាររបួស ប៉ុន្តែនឹងមានវត្តមានសម្រាប់ចុងសប្តាហ៍នេះ។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង