កម្សាន្ត៖ ពេលវេលានៃកម្មវិធីកម្សាន្តដ៏ធំជាងគេប្រចាំព្រះរាជាណាចក្រកម្ពុជា កាន់តែខិតជិតមកដល់មែនទែនហើយដែលលោកអ្នក អាចទស្សនាការផ្សាយផ្ទាល់នៅថ្ងៃសៅរ៍ សប្តាហ៍នេះ ជាមួយវត្តមានសិល្បករល្បីៗជាច្រើនរូប ដែលនឹងចូលខ្លួនមកបម្រើអារម្មណ៍ទស្សនិកជនពីមួយវគ្គទៅមួយវគ្គ ធានាថានឹងធ្វើឱ្យទស្សនិកជនប្លែកអារម្មណ៍ជាក់ជាមិនខាន។
ការកម្សាន្តគ្មានដែនកំណត់ដែលលោកអ្នក នឹងបានទស្សនាការការកំប្លែងពីតារាកំប្លែងជើងចាស់នាយចាបចៀន ការសំណេះសំណាលកម្សាន្តជាមួយលោក BIG ការ Mix បទចម្រៀងពីរោះៗពី DJ Mike និង DJ Voka ការដើរបង្ហាញម៉ូដពីកំពូលតារាបង្ហាញម៉ូដ គង់ កា រួមជាមួយនឹងពិធីករ-ពិធីការនីស្រស់សង្ហា VJ Vit Vit និង VJ DaDa ជាអ្នកសម្របសម្រួលក្នុងកម្មវិធីឱ្យដំណើរការបានរលូនផងដែរ។
មិនត្រឹមតែប៉ុណ្ណោះ ទស្សនិកជន ថែមទាំងបានជួបជាមួយតារាចម្រៀងល្បីៗក្នុងដួងចិត្តជាច្រើនដួងដែលពួកគាត់នឹងលើកយកបទចម្រៀងកំពុងពេញនិយមមកច្រៀងក្នុងកម្មវិធី Saturday Night Live. Let’s Party!” ដោយផ្ទាល់ទៀតផង។ មិនដឹងថា តារាចម្រៀងណាខ្លះ នឹងមានវត្តមានក្នុងកម្មវិធីដ៏ធំមួយនេះ? ហើយពួកគាត់ នឹងលើកយកបទចម្រៀងអ្វីមកបកស្រាយសម្រាប់យប់ដ៏ពិសេសនេះ?
កុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នា នៅថ្ងៃសៅរ៍ ទី១៤ ខែឧសភា ឆ្នាំ២០២២ ចាប់ពីម៉ោង ៧-៩ យប់ នៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់៕