ភ្នំពេញ៖ យោងតាមផេកហ្វេសប៊ុក អាចារ្យធំ នគររាជ បានចែករំលែកឱ្យដឹងថា បុរសម្នាក់មានគណនីបណ្តាញសង្គមឈ្មោះ Max Real ដែលមានឈ្មោះពិតថា ហេង បូរ៉ា បានជួយជាវស្បែកធំតម្លៃ ៦០០ដុល្លារពីលោកគ្រូវប្បធម៌ដើម្បីដោះស្រាយជីវភាពអំឡុងពេលនៃវីរុសកូវីដ១៩ផ្ទុះឡើង។ ២ឆ្នាំក្រោយ លោកបានយកមកប្រគល់ជូនវិញ ដើម្បីទុកជាប្រយោជន៍បម្រើដល់សកម្មភាពវប្បធម៌។
គួរបញ្ជាក់ដែរថា ទង្វើដ៏សប្បុរសមួយនេះ បានធ្វើឱ្យមនុស្សជាច្រើនកោតសរសើរចំពោះទឹកចិត្តលោកជាខ្លាំងដែលបានជួយខ្នះខ្នែងគាំទ្រសម្បត្តិវប្បធម៌ខ្មែរ ក៏ដូចជាជួយយកអាសាលោកគ្រូវប្បធម៌កាលពីអំឡុងពេលនៃវិបត្តិកូវីដ១៩ផងដែរ៕