×

Spurs យកឈ្នះ Arsenal ដែល​សល់គ្នា​១០នាក់ ដើម្បី​ដាក់សម្ពាធ​លើ​ក្រុមលេខ៤

Tottenham Hotspur បានដាក់សម្ពាធលើគូប្រជែង Arsenal ក្នុងការប្រជែងយកតំណែងកំពូលទាំង៤ នៃក្របខណ្ឌ Premier League ជាមួយនឹងជ័យជម្នះក្នុងការប្រកួត North London Derby ដោយលទ្ធផល ៣-០ កាលពីយប់មិញ។

Arsenal ស្ទើរតែអាចកក់កៅអីមួយសម្រាប់ការប្រកួត Champions Leagueជាមួយ នឹង ការ ទទួល ជ័យ ជម្នះ នៅ កីឡដ្ឋាន Tottenham Hotspur ។ Harry Kane បានជួយឱ្យ Spurs នាំមុខមុននៅនាទីទី២២ បន្ទាប់ពី Son Heung-min ត្រូវបានបង្កកំហុសដោយ Cedric Soares ជាមួយនឹងបាល់ប៉េណាល់ទី បន្ទាប់មកបានបន្ថែមគ្រាប់ទីពីរ មុនពេលសម្រាកវគ្គទីមួយ ជាមួយនឹងការតែតបាល់ពីចម្ងាយ។

មុននេះ Arsenal ត្រូវបានកាត់បន្ថយមកត្រឹម ១០នាក់ នៅពេលដែល Rob Holding ត្រូវបានពិន័យកាតលឿងទីពីរស្មើកាតក្រហម សម្រាប់ការបង្កកំហុសលើ Son នៅនាទីទី៣៣ ខណៈពេលដែលកីឡាករកូរ៉េខាងត្បូង ជាអ្នកស៊ុតគ្រាប់ទី៣ សម្រេចនៅនាទី៤៧ ដើម្បីធានាលទ្ធផលនេះ ៣-០ រហូតដល់ចប់ការប្រកួត។

ជ័យជម្នះនេះ ធ្វើឱ្យក្រុមរបស់អ្នកចាត់ការ Antonio Conte មានជំនឿកាន់តែខ្លាំងឡើងថាពួកគេនៅតែអាចដណ្តើមយកចំណាត់ថ្នាក់កំពូលទាំង៤ ពី Arsenal ដោយសល់២ប្រកួតក្នុងដៃ។

Spurs មានការប្រកួតដែលអាចឈ្នះបានចំនួនពីរដែលនៅសេសសល់ ទល់នឹង Burnley ដែលកំពុងស្វែងរកការឈ្នះដើម្បីគេចពីតំបន់កាត់ចោល និង Norwich City ដែលត្រូវបានកាត់ចោល ខណៈ Arsenal ត្រូវតែធ្វើដំណើរទៅកាន់ក្រុម Newcastle United មុនពេលការប្រកួតចុងក្រោយក្នុងទឹកដីខ្លួនឯងជាមួយនឹងក្រុម Everton ។ Arsenal មាន ៦៦ពិន្ទុលើ Spurs ត្រឹមតែ ១ពិន្ទុប៉ុណ្ណោះ និងសល់២ប្រកួតក្នុងដៃ។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង