×

គ្រាន់តែ Selena Gomez ចេញ​វីដេអូ​ថែរក្សា​ស្បែកមុខ​ថ្ងៃតែមួយ​ជាមួយ Hailey សោះ ក៏អ្នកគាំទ្រ​របស់ Hailey មិន​សុខចិត្តដែរ

អាមេរិក៖ កាលពីថ្ងៃអង្គារ ទី១០ ខែឧសភា ថ្មីៗនេះ តារាបង្ហាញម៉ូត Hailey Bieber បានចែករំលែកវីដេអូផាត់មុខ និងថែរក្សាស្បែកនៅលើគណនីតិកតុករបស់នាងជាការកម្សាន្ត ក៏ដូចជាសម្រាប់អ្នកគាំទ្ររបស់នាងផងដែរ។

មិនបានប៉ុន្មានផង តារាចម្រៀង Selena Gomez ក៏បានចែករំលែកវីដេអូថែរក្សាស្បែកមុខនៅលើផេកផ្ទាល់ខ្លួនរបស់នាងដែរ។ ពេលនោះអ្នកគាំទ្ររបស់ Hailey បានចូលរិះគន់ឱ្យនាងថាបានលួចចម្លងធ្វើវីដេអូដូច Hailey។

បន្ទាប់ពីពាក្យទាំងនោះ បានរង្គោះរង្គើបណ្តាញសង្គមមក Selena បានបង្ហោះពាក្យទាំងនេះថា៖ “នេះជាមូលហេតុដែលខ្ញុំជឿជាក់លើការថែរក្សាសុខភាពផ្លូវចិត្ត អ្នកមិនដឹងថាខ្ញុំបានធ្វើអ្វីទេ ប៉ុន្តែខ្ញុំពិតជាសុំទោស និងគ្មានចេតនាអាក្រក់អ្វីឡើយ ហើយខ្ញុំនឹងលុបវាចេញបន្តិចទៀតនេះ”។

គួរបញ្ជាក់ដែរថា អ្នកគាំទ្ររបស់តារាល្បីឈ្មោះទាំង២នេះមើលមុខគ្នាលែងចំ បន្ទាប់ពីតារាចម្រៀង Justin Bieber បានសម្រេចចិត្តរៀបការជាមួយនឹងតារាបង្ហាញម៉ូត Hailey បន្ទាប់ពីចែកផ្លូវគ្នាពី Selena បាន៥ខែ។

ប៉ុន្តែសម្រាប់បុគ្គលដែលជាសាមីខ្លួនតែងព្យាយាមសម្របសម្រួលអ្នកគាំទ្រអ្នកទាំង២ មិនឱ្យបង្កបញ្ហាជាមួយគ្នាឡើយ។ ជាក់ស្តែង សម្រាប់ Selena ធ្លាប់និយាយសម្រួលឱ្យអ្នកគាំទ្រកុំទៅប៉ះពាល់អ្នកដទៃ សូម្បី Hailey ក៏បានចុច Like រូបរបស់ Selena ជាមួយគាំទ្រគ្នាផងដែរ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង