ថៃ៖ បើទោះជាម្នាក់នៅលិច ម្នាក់ទៀតនៅកើតក៏ពិតមែន ប៉ុន្តែចំណងមិត្តភាពរបស់ Lisa Blackpink និងតារាសម្តែង Diana Flipo នៅតែរក្សាបានយ៉ាងល្អ រហូតសូម្បីថ្ងៃកំណើតរបស់ Lisa ឆ្នាំនេះ នាងបានហោះទៅស្រុកកំណើតដើម្បីឆ្លងថ្ងៃកំណើតជាមួយគ្រួសារ និងមិត្តភក្តិផងដែរ។ ដូចនេះក្នុងឱកាសដ៏កម្រនេះ Lisa និង Diana ក៏បានណាត់គ្នាធ្វើដំណើរកម្សាន្ត ថតរូបបង្អួតពេញបណ្តាញសង្គម IG ទៀតផង។
ជាក់ស្តែង កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ម្សិលមិញ Diana បានចែករំលែករូបដែលនៅសេសសល់ជាមួយ Lisa ក្នុងឈុតលំហែនៅមាត់សមុទ្រយ៉ាងស្រស់ស្រាយ បញ្ចេញសាច់ខ្នងសខ្ចី ធ្វើឱ្យអ្នកគាំទ្រនាំគ្នាចុចបេះដូងលើរូបថតរបស់អ្នកទាំង២ព្រោងព្រាត។
បើទោះជាការកម្សាន្តនេះមានរយៈពេលខ្លីក៏ពិតមែន ប៉ុន្តែការចងចាំល្អៗសម្រាប់ថ្ងៃខួបកំណើតរបស់ Lisa ឆ្នាំនេះ បានធ្វើឱ្យតារាស្រីវ័យក្មេងមានឈ្មោះបោះសំឡេងលំដាប់អន្តរជាតិរូបនេះមិនអាចបំភ្លេចបានឡើយ។ ចង់ដឹងថា Diana និង Lisa ស្និទ្ធស្នាលគ្នាដល់កម្រិតណា តោះទៅទស្សនារូបភាពទាំងអស់គ្នា៕