Sergio Aguero បានបញ្ជាក់ថា ខ្លួនពិតជាដឹងគុណដល់ក្លិប Manchester City ខណៈក្លិបនៃក្របខណ្ឌ Premier League មួយនេះ បានបង្ហាញរូបសំណាកអបអរសាទរគ្រាប់បាល់ដ៏ល្បីបំផុតរបស់គាត់។
Aguero បានស៊ុតបាល់បញ្ចូលទីក្នុងការប្រកួតទល់នឹងក្រុម QPR ក្នុងម៉ោងបន្ថែម ដែលបានជួយឱ្យ Man City គ្រងជើងឯក Premier League នៅកីឡដ្ឋាន Etihad កាលពីឆ្នាំ២០១២។ គ្រាប់បាល់ស៊ុតបញ្ចូលទីនៅនាទីទី៩៣ របស់ខ្សែប្រយុទ្ធអាហ្សង់ទីន បានផ្តល់ឱ្យ Man City ឈ្នះពានរង្វាន់លីគកំពូលអង់គ្លេសជាលើកដំបូងរបស់ពួកគេ ចាប់តាំងពីឆ្នាំ១៩៦៨ ខណៈក្រុម Manchester United បានធ្វើការប្រដេញយ៉ាងស្វិតស្វាញនៅថ្ងៃចុងក្រោយនៃរដូវកាល។
ថ្ងៃសុក្រ ទី១៣ ខែឧសភា ឆ្នាំ២០២២ គឺជាខួបលើកទី១០ នៃការរួមចំណែកដ៏ធំធេងរបស់ Aguero ដល់ជោគជ័យរបស់ Man City ។ Aguero បានបន្តស៊ុតបញ្ចូលទីបាន ២៦០គ្រាប់សម្រាប់ Man City មុនពេលចាកចេញទៅចូលរួមជាមួយ Barcelona កាលពីឆ្នាំមុន។
កីឡាករវ័យ ៣៣ឆ្នាំរូបនេះ បានចូលនិវត្តន៍កាលពីខែធ្នូ ដោយសារជំងឺបេះដូង។ រូបសំណាកបង្ហាញពីការអបអរការគ្រវីអាវរបស់ Aguero ត្រូវបានដាក់បង្ហាញនៅថ្ងៃសុក្រនេះ។
ប្រធានក្លិប Man City លោក Khaldoon Al Mubarak បាននិយាយថា វាជារឿងសំខាន់ក្នុងការទទួលស្គាល់តួនាទីដែល Aguero ស៊ុតបញ្ចូលទីបានច្រើនបំផុតក្នុងប្រវត្តិសាស្ត្រក្លិប។
Khaldoon បាននិយាយថា៖ “វាជាពេលវេលាដែលខ្ញុំគិតថាបានផ្លាស់ប្តូរអ្វីគ្រប់យ៉ាង” ។ “ប្រសិនបើអ្នកក្រឡេកមើល ១០ឆ្នាំមុនចាប់តាំងពីពេលនោះមក នោះគឺជាពេលវេលាដែលបង្ហាញពីអ្វីដែលនឹងកើតឡើងនៅពេលខាងមុខ”។ “គាត់ពិតជាស័ក្តិសម ហើយខ្ញុំគិតថា ជារឿងព្រេងនិទានសម្រាប់ក្លិបនេះ”។
កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕