×

ក្រៅពី​កម្មវិធី​ដ៏សម្បូរបែប​ហើយ ទស្សនិកជន​នឹង​បានឃើញ​ការរៀបចំ​ឆាក​ក្នុងកម្មវិធី “Saturday Night Live. Let’s Party!” កាន់តែ​ពិសេស​លើស​ពី​ការរំពឹងទុក

កម្សាន្ត៖ ថ្ងៃដែលទស្សនិកជនទន្ទឹងរង់ចាំនឹងមកដល់ថ្ងៃស្អែកនេះហើយ ជាមួយកម្មវិធីថ្មីស្រឡាង ធំជាងគេប្រចាំព្រះរាជាណាចក្រកម្ពុជាសម្រាប់ខែឧសភា ឆ្នាំ២០២២នេះគឺ “Saturday Night Live Let’s Party”។

អ្វីដែលនឹងធ្វើឱ្យទស្សនិកជនប្លែកភ្នែកជាងនេះទៅទៀតនោះគឺ លោកអ្នកនឹងបានឃើញការរៀបចំឆាកដ៏ធំ និងថ្មីស្រឡាងដែលមានបំពាក់នូវបច្ចេកទេសភ្លើង LED ចុងក្រោយ រួមជាមួយ Sound System ថ្មីសម្រាប់ DJ Mix ចម្រៀងដោយប្រើបច្ចេកវិទ្យាចុងក្រោយបំផុត។

បន្ថែមពីនេះទៀតសោត ការរៀបចំឆាកតាមផ្នែកមួយៗគឺមានភាពប្លែកជាងមុនរួមមានការដើរម៉ូដ ការជជែកកម្សាន្តជាមួយពិធិករ ការសម្តែងកំប្លែង ការ Mix ចម្រៀងពីរោះៗពី DJ និងការបង្ហាញជូននូវបទចម្រៀងពីតារាចម្រៀងល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជាយើងជាច្រើនរូបផងដែរ។

ដូចនេះដើម្បីដឹងកាន់តែច្បាស់ថា កម្មវិធី “Saturday Night Live Let’s Party” មានអ្វីពិសេសក្នុងការផ្សាយជូនស្អែកនេះ កុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នាថ្ងៃសៅរ៍ ទី១៤ ខែឧសភា ឆ្នាំ២០២២ ចាប់ពីម៉ោង ៧-៩ យប់តទៅនៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង