×

អបអរសាទរ! ខេត្តព្រៃវែង ប្រកាសខ្លួន​ជា​ខេត្ត​ដែល​អស់គ្រាប់មីន

ព្រៃវែង៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានប្រកាសខេត្តព្រៃវែងជាខេត្តអស់គ្រាប់មីន ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន អភិបាលខេត្តព្រៃវែង ក្រុមប្រឹក្សាខេត្ត តំណាងដៃគូអភិវឌ្ឍន៍អង្គទូត /តំណាងស្ថានទូតប្រចាំនៅកម្ពុជា ប្រតិបត្តិករបោសសម្អាតមីនជាតិ-អន្តរជាតិ វិស័យឯកជន សភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា មន្រ្តីរាជការជុំវិញខេត្ត និងប្រជាពលរដ្ឋខេត្តព្រៃវែង កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ជូនចំពោះ សភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា (AmCham Cambodia) និងមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម (NPMEC) ដែលបានផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសដើម្បីបញ្ចប់វត្តមានគ្រាប់មីននៅក្នុងខេត្តព្រៃវែង ក៏ដូចជាបាន ថ្លែងអំណរគុណជូនចំពោះដៃគូអភិវឌ្ឍន៍ ប្រទេសជាមិត្ត និងប្រតិបត្តិករជាតិ-អន្តរជាតិដទៃទៀត ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយឧបត្ថម្ភគាំទ្រទាំងផ្នែកបច្ចេកទេស សម្ភារ និងថវិកាដល់ការងារសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង