ថៃ៖ Jooy បានចែករំលែករូបភាពជាច្រើនសន្លឹកពីការជប់លៀងនៃការទទួលបានភាពជោគជ័យលើស្នាដៃដំបូងដែលនាងជាអ្នកដឹកនាំរឿង “ចង្វាក់បេះដូងអន្ទាក់ស្នេហ៍” បានជាប់ចំណាត់ថ្នាក់លេខមួយនៅលើ Netflix។ មិនត្រឹមតែប៉ុណ្ណោះ សូម្បីតែនៅប្រទេសចិនពេលនេះ ក៏ទទួលបានការចូលទស្សនាដល់ ១៣០លានដងផងដែរ។
ទន្ទឹមនឹងទទួលបានភាពជោគជ័យមួយនេះហើយ Jooy បានបង្ហាញអារម្មណ៍រំភើបខ្លាំងរហូតមិនអាចទប់ទឹកភ្នែកបាន និងបានអរគុណដល់អ្នកគាំទ្រដែលបានឆ្លើយតបនឹងការងារដែលនាងបានខិតខំប្រឹងប្រែងខ្លាំងលើសមិទ្ធផលដំបូងមួយនេះ។ ក្រៅពីសាមីខ្លួនហើយនោះ ក៏មានស្វាមីនាង Dj Push ក៏ដូចជាមិត្តអ្នកសិល្បៈជាច្រើនទៀតបានចូលរួមអបអរសាទរ និងសង្ឃឹមថាស្នាដៃក្រោយៗទៀតនឹងទទួលបានលទ្ធផលល្អជាបន្តបន្ទាប់ទៀតផងដែរ៕